ក្រុមហ៊ុន Toyota Motor បានរាយការណ៍ថា ប្រាក់ចំណេញប្រចាំត្រីមាសរបស់ពួកគេ បានកើនឡើងទ្វេដង ដោយសារតម្លៃលុយយ៉េនមានការធ្លាក់ចុះ ចំពេលអត្រាការលក់មានខ្ពស់កប់ពពក។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានរាយការណ៍ថា ក្រុមហ៊ុនលក់រថយន្តបានច្រើនបំផុតលើលោក ទទួលបានប្រាក់ចំណេញរយៈពេល ៣ខែ គិតត្រឹមចុងខែកញ្ញា បានប្រមាណ ១,៤៤ទ្រីលានយ៉េន ឬប្រហែល ៩,៥ពាន់លានដុល្លារ កើនឡើង ១៥៥,៦% បើធៀបនឹងឆ្នាំទៅ។
ទិន្នន័យមួយនេះ គឺមានចំនួនលើសពីការព្យាករណ៍ទុកពីស្ថាប័ន LSEG ដែលធ្លាប់លើកឡើងថា Toyota អាចទទួលបានប្រាក់ចំណេញ ១,០៨ទ្រីលានយ៉េន។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុនមួយនេះ ក៏បានបង្កើនការព្យាករណ៍ពីប្រាក់ចំណេញប្រចាំឆ្នាំ ៥០% ពី ៣ទ្រីលានយ៉េន ដល់ចំនួន ៤,៥ទ្រីលានយ៉េនផងដែរ៕