មហាសេដ្ឋីអាមេរិក៖ ត្រឹមឆ្នាំ២០៣០ SpaceX អាចមានតម្លៃយ៉ាងតិច ៦០០ពាន់លានដុល្លារ

អន្តរជាតិ

មហាសេដ្ឋីអាមេរិក Ron Baron បានចេញមុខទម្លាយថា ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីមានបំផុតលើលោក Elon Musk អាចនឹងមានតម្លៃខ្ពស់ ក្នុងឆ្នាំ២០៣០ ពោល​មានតម្លៃយ៉ាងហោចណាស់ ៦០០ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Baron បាននិយាយច្បាស់ៗថា SpaceX នឹងមានឱកាសពង្រីកខ្លួនកាន់តែធំជាង Tesla នៅក្នុងទសវត្សឆ្នាំ២០៣០ ខណៈមហាសេដ្ឋីអាមេរិករូបនេះសង្កត់ធ្ងន់ទៀតថា ត្រឹមឆ្នាំ២០៣០ ក្រុមហ៊ុនរបស់ Elon Musk នឹងមានតម្លៃចន្លោះពី ៥០០ ទៅ ៦០០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន MarketWatch។

គួររំលឹកដែរថា មហាសេដ្ឋី Baron គឺជាអ្នកគាំទ្រក្រុមហ៊ុន Tesla និង SpaceX ដ៏ងប់ងល់ម្នាក់ ពោលកន្លងមកលោកក៏ធ្លាប់អះអាងដែរថា តម្លៃរបស់ក្រុមហ៊ុន Tesla នឹងមានការកើនឡើងរហូត​ដល់ ៥ដង ក្នុងឆ្នាំ២០៣០ខាងមុខ។

ជម្រាបបន្ថែមថា បច្ចុប្បន្ន SpaceX គឺជាក្រុមហ៊ុនមានតម្លៃមូលធនទីផ្សារធំបំផុតមួយលើលោក ដោយគិតត្រឹមតួលេខកាលពីខែកក្កដា SpaceX មានតម្លៃ ១៥០ពាន់លានដុល្លារ៕