មហាសេដ្ឋី២រូប បង្ហាញវត្តមានក្នុងជំនួបសម្តេចធិបតី ហ៊ុន ម៉ាណែត និងកីឡាករ ដាវ លឺដុឌ​ និងព្រំ សំណាង

ជុំវិញ​ឧកញ៉ា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អនុញ្ញាតិឲ្យកីឡាករប្រដាល់ មីយ៉ាន់ម៉ា លោក ដាវ លឺដុឌ (Dave Leduc) និងកីឡាករប្រដាល់គុណខ្មែររបស់កម្ពុជា លោក ព្រំ សំណាង ចូលជួបសំណេះសំណាល និងសម្ដែងការគួរសម នារសៀលថ្ងៃព្រហស្បតិ៍ ទី២ វិច្ឆិកានេះ នៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឪកាសជំនួបនោះ ក្រៅពីគណៈប្រតិភូកីឡាករទាំងពីរហើយនោះ ក៏មានវត្តមានអ្នកឧកញ់ា ២រូបដែលជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ជីបម៉ុង គ្រុប គឺអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក ដែលជាម្ចាស់ឧបត្ថម្ភធំនៃមហាព្រឹត្តិការណ៍ Wurkz សេនាគុនខ្មែរពិភពលោក នៅផ្សារទំនើប ជីបម៉ុង 271មេហ្គាម៉ល នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

មហាព្រឹត្តិការណ៍ Wurkz សេនាគុនខ្មែរពិភពលោក នៅប៉ុន្មានថ្ងៃខាងមុខទៀតនោះ សម្រាប់ការប្រគួតមិត្តភាពអន្តរជាតិ ៣ទឹក ហើយក្នុងមួយទឹករយៈពេល ៣នាទី រវាងកីឡារករបស់ភូមា ដាវ លឺដុឌ និងកីឡាករខ្មែរ ព្រំ សំណាង ដែលជាកីឡាករលំដាប់ជួរមុខនៅកម្ពុជា៕