អាមេរិក ត្រៀមបញ្ជូនជំនួយសព្វាវុធតម្លៃជាង ៤០០លានដុល្លារ ទៅកាន់អ៊ុយក្រែន

អន្តរជាតិ

កាលពីថ្ងៃទី០២ ខែវិច្ឆិកា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីផែនការ ផ្ដល់ជំនួយផ្នែកសព្វាវុធ ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ប្រមាណ ៤២៥លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានរាយការណ៍ថា កញ្ចប់ជំនួយមួយនេះ រាប់បញ្ចូលទាំងគ្រាប់កាំភ្លើង និងគ្រាប់រ៉ុកកែតប្រឆាំងយន្តហោះដ្រូនជាដើម ប៉ុន្តែមីស៊ីលរយៈចម្ងាយឆ្ងាយ អាចនឹងមិនស្ថិតនៅក្នុងកញ្ចប់ជំនួយនេះឡើយ។

គួររំលឹកបន្តិចថា ទឹកប្រាក់ដែលរដ្ឋបាលចូ បៃដិន ផ្គត់ផ្គង់ទៅកាន់អ៊ុយក្រែននេះ គឺបានមកពីកម្មវិធីគំនិតផ្ដួចផ្ដើមជំនួយសន្តិសុខអ៊ុយក្រែន ហៅកាត់ USAI ដែលអាចឲ្យ​រដ្ឋបាល​លោក បៃដិន អាចទិញអាវុធពីសហគ្រាសនានា ជាជាងការប្រើប្រាស់អាវុធក្នុងឃ្លាំងរបស់អាមេរិក។

សូមជម្រាបបន្ថែមថា តាំងពីរុស្ស៊ីបើកការឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ មកទល់ពេលនេះ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយផ្នែកសន្តិសុខ ដល់អ៊ុយក្រែន គិតជាសាច់ប្រាក់ មានចំនួន ៤៤ពាន់លានដុល្លារហើយ៕