ក្រុមហ៊ុនខ្នាតយក្ស Walmart Foundation បានប្រកាសផ្ដល់ជំនួយជូនប្រទេសអ៊ីសា្រអែល ក្នុងទំហំទឹកប្រាក់ ១លានដុល្លារ ដើម្បីជួយសម្រាលបន្ទុក និងសេវាសុខាភិបាល ក្នុងគ្រាកំពុងមានអាសន្ន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
“ដើម្បីបង្ហាញពីការគាំទ្រសម្រាប់មនុស្សគ្រប់គ្នា ដែលរងគ្រោះដោយសារបញ្ហាកំពុងកើតមាន Walmart Foundation សន្យាផ្ដល់ជំនួយ ១លានដុល្លារ ជូនទីភ្នាក់ងារ Magen David Adom សម្រាប់ប្រើប្រាស់ ក្នុងករណីបន្ទាន់ និងជួយជីវិតមនុស្ស”។ នេះបើតាមលិខិតចេញផ្សាយដោយ Walmart។
គួររំលឹកដែរថា ក្រៅពី Walmart នៅមានក្រុមហ៊ុនខ្នាតយក្សអាមេរិកជាច្រើនទៀត ដែលបានផ្ដល់ជំនួយទៅកាន់ប្រជាជននៅតំបន់ Gaza ដូចជា ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ដែលបានផ្ដល់សេវាកម្ម Starlink សម្រាប់បង្កើតការទំនាក់ទំនងរវាងប្រជាជននៅតំបន់នោះ ទៅកាន់ពិភពលោកជាដើម។
សូមជម្រាបដែរថា សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស របស់ប៉ាឡេស្ទីន កើតឡើងកាលពី០៧ ខែតុលា ខណៈមកទល់ពេលនេះ សង្គ្រាមនៅតែអូសបន្លាយ និងសម្លាប់មនុស្សរាប់ពាន់នាក់ ស្របពេលក្រុមមហាអំណាចលោកខាងលិចនាំគ្នាចេញលិខិតថ្កោលទោស ចំពោះទង្វើដ៏ឃោរឃៅរបស់ក្រុមឧទ្ទាមហាម៉ាស៕