ក្រុមហ៊ុនរបស់មហាសេដ្ឋី Warren Buffett បន្តលក់ចេញភាគហ៊ុនតម្លៃជាង ២៥លានដុល្លារ ពី BYD

អន្តរជាតិ

ក្រុមហ៊ុន Berkshire Hathaway ដែលគ្រប់គ្រងដោយមហាសេដ្ឋីអាមេរិក លោក Warren Buffett បានបន្តលក់ចេញភាគហ៊ុននៅក្នុងក្រុមហ៊ុនរថយន្តអគ្គិសនី BYD ដែលមានតម្លៃ ២៥,៧៨លានដុល្លារផ្សេងទៀត កាលពីសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមឯកសារពីផ្សារហ៊ុនហុងកុង បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុន Berkshire Hathaway បានសម្រេចដកចេញភាគហ៊ុនចំនួន ៨២០ ៥០០ ហ៊ុនផ្សេងទៀត ដែលមាននៅក្នុងក្រុមហ៊ុន BYD នៅក្នុងតម្លៃប្រមាណ ២០១,៧លានដុល្លារហុងកុង (២៥,៧៨លានដុល្លារ) ។

គួរឱ្យដឹងផងដែរថា ការលក់ចុងក្រោយនេះ បានកាត់បន្ថយសិទ្ធិកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន Berkshire នៅ BYD មកនៅត្រឹម ៧,៩៨% ប៉ុណ្ណោះ ពីចំនួន ៨,០៥% ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុនរបស់មហាសេដ្ឋី Warren Buffett បានធ្វើការកាត់បន្ថយចំនួនភាគហ៊ុនរបស់ខ្លួន នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD ជាបន្តបន្ទាប់ ដោយគិតចាប់ពីចុងខែសីហា ឆ្នាំ ២០២២ មក ខណ:ការលក់នេះក៏បានកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងចិន និងសហរដ្ឋអាមេរិក នៅក្នុងវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្ម ៕