កូនស្រីច្បងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហាញទិដ្ឋភាពចូលទស្សនាព្រះបរមរាជវាំង ដែលតម្លៃសំបុត្រត្រឹម ១០០០រៀល

ជុំវិញ​ឧកញ៉ា

ចាស្មីន កូនស្រីច្បងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​ បាន​បង្ហាញ​ពី​ទិដ្ឋភាពនៃសកម្មភាពចូលទស្សនា​ព្រះបរមរាជវាំង ​​ជាមួយ​​ម្តាយ​គឺ​​លោកជំទាវ ឈឺន ស្រីម៉ាច ខណៈ​ដែល​តម្លៃ​សំបុត្រ​ចូល​ទស្សនា​កម្សាន្ត​សម្រាប់​ប្រជាជនកម្ពុជា ម្នាក់​ត្រឹម​តែ ១០០០រៀល​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​​​​​​តាម​​រយៈវីដេអូឃ្លីបលើទំព័រហ្វេសប៊ុក Jasmine Leng Navatra បានឱ្យឃើញថា ចាស្មីន​និង​លោកជំទាវ ឈឺន ស្រីម៉ាច ​​ក៏​ទទួល​បាន​ការ​បង្ហាញ​​ត្រួសៗ​បន្ថែម​​ពី​មគ្គុទេសទេចរណ៍​​មួយ​រូប ​ដើម្បីស្វែងយល់អំពី​ប្រាសាទ​សំខាន់ៗ​ក្នុង​ព្រះបរមរាជវាំង, ទ្វារជ័យ ដែល​ប្រើ​សម្រាប់​ព្រះមហាក្សត្រ ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី, វេទិកា​សម្រាប់​ព្រះមហាក្សត្រ​ថ្លែង​ព្រះរាជសារ, សំលៀកបំពាក់​ប្រពៃណី​ សម្រាប់​ប្រើប្រាស់​ក្នុង​ពិធីបុណ្យ​ជាតិ អត្ថន័យ​ផ្ទាំង​គំនូរ ព្រមទាំង​គ្រឿង​មាន​តម្លៃ​សំខាន់ៗ​ជា​ច្រើន​ទៀត។

សូម​ជម្រាប​ថា ព្រះបរមរាជវាំង បាន​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​ដ៏​ពិសេស​មួយ​ក្នុង​រាជធានីភ្នំពេញ សម្រាប់​​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ ដែល​មាន​សារៈ​សំខាន់​បំផុត​ សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា តាម​រយៈ​ខ្សែ​រាជរង្ស រចនាបថ​ស្ថាបត្យកម្ម​ខ្មែរ ប្រពៃណី​ព្រះមហាក្សត្រ សិល្បៈ និង​សាសនា។ ព្រះបរមរាជវាំង ​​បើក​ឱ្យ​ភ្ញៀវ​ទេសចរ​អាចចូលទស្សនាបានរៀងរាល់ថ្ងៃ តម្លៃសំបុត្រ សម្រាប់ភ្ញៀវជាតិ (១ពាន់រៀល/នាក់) ខណៈ​ដែល​ភ្ញៀវបរទេស (១០ដុល្លារ/នាក់)។ រីឯ​ម៉ោងចូលទស្សនា ពេល​​​ព្រឹក​ចាប់​ពី​ម៉ោង ៨​ ដល់ ១១​ព្រឹក និង​ពេលថ្ងៃ​ម៉ោង ២ ដល់​ ៥​ល្ងាច៕