ឧកញ៉ា ង៉ូវ លាងហ៊ួត សម្ពោធ Showroom រថយន្ត Mazda ទំនើប និងធំបំផុតប្រចាំប្រទេសកម្ពុជា

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកានេះ លោកឧកញ៉ា ង៉ូវ លាងហ៊ួត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន HGB Auto ដែលជា ក្រុមហ៊ុននាំចូលរថយន្តទំនើប ម៉ាក Mazda មកក្នុងប្រទេសកម្ពុជា បានបើកសម្ពោធជាផ្លូវការនូវ អគារតាំងបង្ហាញរថយន្ត Mazda ដ៏ប្រណីត សាខាមានជ័យ នៅលើមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគារតាំងបង្ហាញរថយន្តរបស់ Mazda ដែលមានទីតាំងនៅលើផ្លូវ ៦០ម៉ែត្រនេះ គឺជា Showroom មានលក្ខណៈប្រណីតបំផុត ទំនើបបំផុត និងធំបំផុតប្រចាំប្រទេសកម្ពុជា។

ក្នុងឱកាសបើកសម្ពោធ Showroom ប្រណីតដាច់គេប្រចាំប្រទេសកម្ពុជា ក៏មានការចូលរួមពីឯកឧត្ដម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក នៃនាយកដ្ឋានពន្ធដារផងដែរ ដោយលោកបានបង្ហាញក្ដីសោមនស្សរីករាយជាពន់ពេក និងបានបញ្ជាក់ទៀតថា Showroom របស់ Mazda បានឆ្លុះបញ្ចាំងពីភាពជោគជ័យក្នុងអាជីវកម្ម និងការបន្តពង្រីកខ្លួន ហើយក៏ជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលនេះមិនត្រឹមតែ សបញ្ជាក់ពីភាពរីកចម្រើនរបស់ក្រុមហ៊ុន ក្រោមម្លប់នៃសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងឲ្យឃើញពីភាពជឿជាក់ របស់វិស័យឯកជនលើសក្ដានុពលនៃទីផ្សារកម្ពុជា និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តរក្សាស្ថិរភាព និងសុខសន្តិភាព ព្រមទាំងនាំមកនូវការរីកចម្រើន និងការអភិវឌ្ឍ។

គោលបំណង នៃការបង្កើត Showroom ទំនើបដាច់គេប្រចាំប្រទេស គឺមិនមែនតែសម្រាប់លក់រថយន្តឡើយ ពោលគឺធានាផ្ដល់ជូនអតិថិជន នូវបទពិសោធន៍ថ្មីៗ និងល្អបំផុត ផ្អែកតាមពាក្យស្លោករបស់ ក្រុមហ៊ុន HGB Auto គឺ Enriching Experiences។

ជាមួយគ្នា លោក Yoo Jin នាយកប្រតិបត្តិក្រុមហ៊ុន HGB Auto (Mazda Cambodia) ក៏បានមានប្រសាសន៍ដែរថា Showroom ដ៏អស្ចារ្យនេះ គឺប្រៀបដូចជាត្បូងមួយគ្រាប់ ដែលល្អដាច់គេ ក្នុងចំណោមក្រុមហ៊ុនចែកចាយលក់បន្ត និងសេវាកម្មផ្លូវការរបស់ Mazda ទូទាំងពិភពលោក។

មិនត្រឹមតែប៉ុណ្ណោះ វាបានបង្ហាញពីពាក្យស្លោកចុងក្រោយបង្អស់របស់ក្រុមហ៊ុន Mazda គឺ Celebrate Driving និងផ្ដល់នូវបទពិសោធន៍ដ៏ទំនើបរបស់រថយន្ត Mazda ដែលនាំចូលចែកចាយផ្ដាច់មុខ ដោយក្រុមហ៊ុន HGB Auto ដ៏ល្បីល្បាញ។

Showroom មួយនេះ គឺបានបង្ហាញពីចក្ខុវិស័យដ៏វែងឆ្ងាយ និងគុណតម្លៃរវាងរថយន្ត Mazda និងក្រុមហ៊ុន HGB Auto ខណៈនៅពេលអតិថិជនឈានជើងចូលដល់ក្នុង Showroom មួយនេះភ្លាម នឹងទទួលបានអារម្មណ៍ស្រស់ស្រាយ ជាមួយការទទួលបដិសណ្ឋារកិច្ច លំដាប់ផ្កាយ៥ និងការរចនាបទខាងក្នុងមានភាពទូលាយ មើលទៅស្រឡះភ្នែក ។ ជាពិសេសបងប្អូនអតិថិជនអាចរីករាយទទួលទានអាហារដ៏មានឧជារសឆ្ងាញ់ពិសារជាមួយនឹងការស្ដាប់ភ្លេងព្យាណូយ៉ាងរណ្ដំនៅ Mazda Lounge។ សម្រាប់ភ្ញៀវដែលមានកូនតូចៗ អាចរីករាយនៅក្នុងបន្ទប់លេងរបស់កុមារ របស់យើង ហើយនៅទីនេះលោកអ្នករីករាយទស្សនាភាពយន្ត ដែលអ្នកចូលចិត្តនៅរោងភាពយន្ត Mazda Cinema របស់យើងបានថែមទៀតផង។

បន្ថែមពីនោះ លោក តាណាកា ហ៊ីរ៉ូណូរី នាយកគ្រប់គ្រងប្រតិបត្តិ ទទួលបន្ទុកប្រតិបត្តិការក្នុងអាស៊ាន និងជាប្រធានក្រុមហ៊ុន Mazda តំបន់អាស៊ីអាគ្នេយ៍ បានធ្វើការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា ង៉ូវ លាងហួត និងក្រុមការងារទាំងមូល ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅបានយ៉ាងជោគជ័យ។ តាមរយៈការខិតខំប្រឹងប្រែងរបស់លោកឧកញ៉ាផ្ទាល់ ដែលបាននាំឲ្យព្រឹត្តិការណ៍សំខាន់ៗបែបនេះ សម្រេចបាន។

រថយន្ត Mazda អាចឈរជើងនៅកម្ពុជារយៈពេល ១១ឆ្នាំនេះ គឺពឹងផ្អែកទាំងស្រុងទៅលើភាព ស្មោះត្រង់ ដែលផ្ដល់ជូនទៅអតិថិជន ធានាបានថារថយន្តរបស់ខ្លួន គឺមានគុណភាពខ្ពស់ និងប្រព័ន្ធបច្ចេកវិទ្យាទំនើបចុងក្រោយ ទាន់សម័យបំផុត ខណៈក្រុមប្រឹក្សាផ្នែកលក់ សុទ្ធសឹងតែមានចំណេះជំនាញច្បាស់លាស់ និងត្រៀមខ្លួនរួចស្រេច សម្រាប់ផ្ដល់ប្រឹក្សាជូនអតិថិជន ដើម្បីអាចបំពេញតម្រូវការរបស់ភ្ញៀវបានគ្រប់កាលៈទេសៈ។

លោកអ្នកអាចធ្វើការទស្សនាផ្ទាល់នៅអគារតាំងបង្ហាញរថយន្តរបស់ Mazda ថ្មី ដែលមានទីតាំងនៅលើផ្លូវ ៦០ម៉ែត្រ និងទទួលយកបទពិសោធន៍ថ្មីៗ ល្អឯក ដែលក្រុមការងារ HGB Auto ត្រៀមផ្ដល់ជូនអតិថិជន៕

ទីតាំង៖ អគារតាំងបង្ហាញរថយន្ត Mazda