ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ាសុធម្មាធិបតីឯក» ដល់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ អ៊ីម តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៦២៣/១០៤៧ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣។
ក្រៅពីគោរមងារ អ្នកឧកញ៉ាសុធម្មាធិបតីឯក ដែលត្រាស់បង្គាប់ ព្រះរាជទានដោយព្រះមហាក្សត្រ លោកជំទាវ សុខ អ៊ីម ក៏ធ្លាប់ទទួលបានគោរមងារ៣ផ្សេងទៀត ដូចជា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ជាគោរម្យងារបានពី គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា, គោរមងារស្រីមតីអគ្គធម្មចរិយាស្រីសាសនពន្ធុ ទទួលបានមកពី គណៈសង្ឃនិងរដ្ឋាភិបាលប្រទេសស្រីលង្កា, គោរមងារមហាសទ្ធម្មជោតិកធជ ទទួលបានពី ក្រុមប្រឹក្សារដ្ឋនៃប្រទេសភូមា(មីយ៉ាន់ម៉ា)៕
អត្ថបទ៖ សុកធា