នាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លាលែងចេញពីតំណែង ក្រោយជាប់សង្ស័យប្រព្រឹត្តអំពើពុករលួយ

អន្តរជាតិ

កាលពីថ្ងៃទី០៧ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោក Antonio Costa បានប្រកាស​លាលែងពីតំណែង បន្ទាប់ពីរងការចោទប្រកាន់រូបលោក ទាក់ទងនឹងករណីអំពើពុករលួយ​មួយចំនួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ការស៊ើបអង្កេតមកលើ​រូបលោក គឺជាប់ពាក់ព័ន្ធនឹងការផ្ដល់សិទ្ធឲ្យក្រុមហ៊ុននានា ក្នុងការជីកយករ៉ែលីចូម និងគម្រោងអ៊ីដ្រូសែនជាច្រើន នៅក្នុងប្រទេស ជាថ្នូរនឹងសាច់ប្រាក់មួយចំនួន។

លោក Costa បានប្រកាសពីការលាលែងតំណែងនេះ នៅលើបណ្ដាញទូរទស្សន៍ ក្រោយជំនួប​រវាងលោក និងប្រធានាធិបតី Marcelo Rebelo de Sousa ដោយបានបញ្ជាក់ថា លោកនឹងមិនឈរឈ្មោះជា បេក្ខភាពនាយករដ្ឋមន្ត្រីម្ដងទៀតឡើយ។

បន្ថែមពីនោះ អតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល់រូបនេះ ក៏បានសង្កត់ធ្ងន់ថា លោកយល់ព្រមសហការណ៍ ជាមួយប្រព័ន្ធយុត្តិធម៌ បន្ទាប់ពីក្រុមព្រះរាជអាជ្ញាបានប្រាប់ថា លោកគឺស្ថិតនៅក្នុងរ៉ាដានៃការស៊ើបអង្កេតមួយនេះ៕