ដៃគូផ្គត់ផ្គង់របស់ Apple ប្រកាសចាក់លុយថែម ៣៣០លានដុល្លារ បណ្ដាក់ទុននៅវៀតណាម

អន្តរជាតិ

ដៃគូផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple គឺក្រុមហ៊ុន Luxshare Precision Industry Co បានប្រកាសថា ខ្លួនទទួលបានអាជ្ញាប័ណ្ណ សម្រាប់ការបណ្ដាក់ទុនបន្ថែម ៣៣០លានដុល្លារ នៅភាគខាងជើង​នៃខេត្ត Bac Giang ប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានរាយការណ៍ថា គិតមកទល់ពេលនេះ LuxshareICT បានចាយលុយវិនិយោគសរុបប្រហែល ៥០៤លានដុល្លារ សម្រាប់ការសាងសង់រោងចក្រនៅប្រទេសវៀតណាម។

គួររំលឹកបន្តិចថា រោងចក្ររបស់ក្រុមហ៊ុន LuxshareICT នៅប្រទេសវៀតណាមនេះ នឹងសាងសង់​នៅលើផ្ទៃដី ២៩,១ហិកតា និងអាចផលិតខ្សែភ្លើងសម្រាប់ឧបករណ៍ឆ្លាតវៃផ្សេងៗដូចជា ឧបករណ៍ទំនាក់ទំនង Touch Pens នាឡិកាឆ្លាតវៃ និង Smart Tags ជាដើម។

ជម្រាបបន្ថែមថា រោងចក្រមួយនេះ ត្រូវបានរំពឹងទុកថា អាចនឹងបញ្ចប់ការសាងសង់ចន្លោះពី ១២ ទៅ ២៤ខែខាងមុខ៕