Hyundai Motor គ្រោងសាងសង់រោងចក្ររថយន្តអគ្គិសនី តម្លៃ ១,៥ពាន់លានដុល្លារ

អន្តរជាតិ

នាថ្ងៃទី១៣ ខែវិច្ឆិកានេះ សារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុន Hyundai Motor Co នឹងចាប់ផ្ដើមដំណើរការសាងសង់រោងចក្រ ដែលមានតម្លៃរហូតដល់ ២ទ្រីលានវ៉ុន ឬប្រមាណ ១,៥២ពាន់លានដុល្លារ នៅប្រទេសកូរ៉េខាងត្បូង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនលក់រថយន្តបានច្រើនបំផុតទី៣ លើលោកនេះ ក៏មានបំណងបង្កើនការផលិតខ្នាតធំ នៅរោងចក្រថ្មី នាត្រីមាសដំបូងនៃឆ្នាំ២០២៦ ពោលបន្ទាប់ពីបញ្ចប់ការសាងសង់រោងចក្រនៅឆ្នាំ២០២៥។

គួររំលឹកបន្តិចថា ការប្រកាសពីគម្រោងសាងសង់រោងចក្រតម្លៃខ្ទង់ពាន់លានដុល្លារ របស់ក្រុមហ៊ុន Hyundai កើតឡើង ក្រោយក្រុមហ៊ុន​ខ្នាតយក្សកូរ៉េខាងត្បូង សន្យារក្សាជំហរ​ជាមួយនឹងផែនការផលិតរថយន្តអគ្គិសនីរបស់ខ្លួន ខណៈក្រុមហ៊ុនគូប្រជែងមួយចំនួន កំពុង​ដកខ្លួនបណ្ដើរៗ ដោយសារតម្រូវការរថយន្តអគ្គិសនីកំពុងថយចុះ៕