ថ្នាក់ដឹកនាំក្រុមហ៊ុនរបស់ឧកញ៉ា លីម ឈីវហូរ ១រូប ជាប្រធានសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ

ជុំវិញ​ឧកញ៉ា

លោក តាន់ សែឆាយ អគ្គនាយកនៃក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ (Attwood Import Export) ​​របស់​លោកស្រី​ឧកញ៉ា លីម ឈីវហូរ គឺជា​ប្រធានសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា (Wine Spirit & Beer Importers and Distributors Association) នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា ជាសមាគមក្នុងស្រុក ដែលមានការទទួលស្គាល់​និងចុះ​បញ្ជីនៅក្រសួងមហាផ្ទៃ កាលពីខែកក្កដា ឆ្នាំ២០២២។ បច្ចុប្បន្នសមាគម មានសមាជិកចំនួន ១០ក្រុមហ៊ុន​​ហើយ​ បាន​ចូល​ជា​សមាជិក។ គោលបំណងចម្បងៗរបស់សមាគម​នេះ​ គឺជំរុញនិងគាំទ្រ​កិច្ចសហការក្នុង​ចំណោម​ក្រុមហ៊ុនជាសមាជិក​ ឱ្យមានភាពរីកចម្រើនប្រកបដោយនិរន្តរភាព ចូលរួមលើកកម្ពស់​កិច្ចសហការ​ជាមួយរាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការរកវិធីសាស្ត្រ ដើម្បីជួយ​សម្រប​សម្រួលគាំទ្រដល់ក្រុមហ៊ុនសមាជិក និងចូលរួមជាមួយវិស័យឯកជន ឬស្ថាប័នពាក់ព័ន្ធនានា ដើម្បីផ្សព្វផ្សាយ អនុវត្តច្បាប់ និងបទបញ្ញត្តិជាធរមាន ដូចជា ច្បាប់ស្តីពីម៉ាកពាណិជ្ជនាម កម្មសិទ្ធិបញ្ញា ការប្រកួតប្រជែង​មិន​ស្មោះត្រង់ និងការនាំចូល ជាដើម-ល-។

សូម​ជម្រាប​ថា ក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ ដែល​មាន​លោកស្រី​ឧកញ៉ា លីម ឈីវហូរ ជា​ប្រធាន​ស្ថាបនិក និង​លោក តាន់ សែឆាយ ជា​អគ្គនាយក គឺជា​ក្រុមហ៊ុន​នាំ​ចូល​និង​ចែក​ចាយ​ផ្តាច់មុខ​​នូវ​ប្រភេទ​ស្រា​ថ្លៃៗ​ដូចជា ស្រា​វីស្គី និង​ស្រាបៀរ ​​ជា​ច្រើន​ប្រភេទ រហូត​ដល់​ទៅ​ជាង ១៥​​មុខ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន ក្នុង​នោះ​​​​មាន​ដូចជា Hennessy, Johnnie Walker, Katsuyama, Corona Extra, Budweiser, Moet & Chandon, Glenmorangie, Belvedere Vodka, Terrazas, Chandon, Cloudy Bay (New Zealand), Krug, Becks Ice, Veuve Clicquot និង​ Cheval Andes៕