វេទិកាបណ្ដាញសង្គមរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ គឺ Truth Social បានរាយការណ៍ពីការខាតបង់ប្រមាណ ៧៣លានដុល្លារ តាំងពីដាក់សម្ពោធឲ្យប្រើប្រាស់ កាលពីដើមឆ្នាំ២០២២។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា នៅក្នុងឆ្នាំ២០២២ បណ្ដាញសង្គម Truth Social បានបង្ហាញពីការខាតបង់ ៥០លានដុល្លារ ជាមួយនឹងប្រាក់ចំណូលតែ ១,៤លានដុល្លារប៉ុណ្ណោះ ខណៈនាឆមាសទីមួយនៃឆ្នាំ២០២៣ ពួកគេខាតបង់ ២៣លានដុល្លារ ហើយទទួលប្រាក់ចំណូលប្រចាំឆមាសតែ ២,៣លានដុល្លារប៉ុណ្ណោះ។
គួររំលឹកដែរថា លោក ត្រាំ បានបង្កើតបណ្ដាញសង្គម Truth Social ក្នុងគោលបំណងប្រកួតប្រជែង ជាមួយក្រុមហ៊ុនបណ្ដាញសង្គមធំៗដូចជា Facebook និង Twitter ជាដើម ខណៈក្រុមហ៊ុនទាំង ២នេះ គឺបានហាមឃាត់អតីតប្រធានាធិបតីអាមេរិក ក្នុងការប្រើប្រាស់បណ្ដាញសង្គមរបស់ពួកគេ៕