ឧកញ៉ា ឃន ឈុនដារ៉ា ស្ថាបនិក KOI ដឹកនាំបុគ្គលិកទៅទស្សនៈកិច្ចចម្ការតែ នៅតៃវ៉ាន់

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ឃន ឈុនដារ៉ា ស្ថាបនិក​ក្រុមហ៊ុន KOI Thé Cambodia ​និង​ភរិយា​របស់​លោក​គឺ អ្នកស្រី តាំង គីមហៀង ​​កាល​ថ្ងៃទី១២ ខែ​​​វិច្ឆិកា ឆ្នាំ២០២៣ ​​បាន​ដឹកនាំ​បុគ្គលិក​​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​សិក្សា​ប្រចាំឆ្នាំ ​​ទៅកាន់​​ចម្ការ​តែ នៅ​ប្រទេស​តៃវ៉ាន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរ​កម្សាន្ត​ខាង​លើ​នេះ ជា​ការ​សិក្សា​ស្វែង​យល់​បន្ថែម​ពី​ប្រភព​តែ នៅ​តៃវ៉ាន់​ផង​ដែរ ខណៈ​ដែល​​តៃវ៉ាន់ ​​គឺជា​ប្រភព​តែ ​Bubble Milk Tea ឬ Boba Milk Tea។ នាយកប្រតិបត្តិនៃក្រុមហ៊ុន KOI Thé Cambodia ​​រូប​នេះ ​​កំពុង​ស្វែង​រក​ចំណុច​​​ថ្មី​បន្ថែម ដើម្បី​ឱ្យ​​ហាង​តែ​គុជ KOI នៅ​កម្ពុជា កាន់​តែ​មាន​​ទំនុក​ចិត្ត និង​ការ​ពេញចិត្ត​ពី​អតិថិជន​កាន់​តែ​ច្រើន។

សូម​ជម្រាប​ថា គិតមកដល់ពេលបច្ចុប្បន្ន ឧកញ៉ា ឃន ឈុនដារ៉ា កំពុង​ក្តោបក្តាប់មុខជំនួញជាច្រើនរួមមាន៖ នាយក​ក្រុមហ៊ុន ខេមបូភូរ៉ា ក្លាស ឯ.ក, នាយកប្រតិបត្តិនៃក្រុមហ៊ុន KOI Thé Cambodia, ស្ថាបនិក Tube Café, ហាង​លក់​កា​ហ្វេ Yellow cab , ហាងលក់ Pizza, ផ្សារទំនើប​ Samai Square, Orkin ដែលជាក្រុម​ហ៊ុន​ផ្ដល់​សេវាកម្ម​ សម្លាប់សត្វ​ល្អិត​តាម​ផ្ទះ​ និង​ភោជនីយដ្ឋាន​ KYO ​ម្ហូប​បែប​ជប៉ុន​ផងដែរ៕​​​​​