គូសង្សារវ័យក្មេង G-Devith និងកញ្ញា ទេព បូព្រឹក្ស បានបង្ហាញពីជីវិតហ៊ឺហាកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយត្រឹមរយៈពេលប្រមាណជាង ៣ខែសោះ ពួកគេបានទិញរថយន្តដល់ទៅ ៤គ្រឿង សុទ្ធជាស៊េរី High។
នេះជារឿងកម្រមួយនៅក្នុងសង្គមសិល្បៈខ្មែរ។ ដំបូងឡើយ ភាគីខាងប្រុស គឺលោក ងួន ចាន់ដេវី ឬ G-Devith បានធ្វើឲ្យមានភ្ញាក់ផ្អើលកាលពីពាក់កណ្ដាលខែកក្កដា ដោយពេលនោះ លោកបានទិញរថយន្តលំដាប់អភិជន Roll Royce មួយគ្រឿងជូនគូស្នេហ៍ ដើម្បីអបអរខួបពួកគេបានស្រឡាញ់គ្នាគម្រប់ ៤ឆ្នាំ។ រថយន្តនេះ បើតាមអ្នកជំនាញខាងរថយន្តបានធ្វើការប៉ាន់ប្រមាណថា មានតម្លៃខ្ទង់ ៣០ម៉ឺនដុល្លារអាមេរិកឯណោះ។
ដេវីដ ធ្វើរឿង មុនតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលលោកនឹងត្រូវលាគូស្នេហ៍ទៅបួសរយៈពេលខ្លី។ ក្រោយមកទៀត បន្ទាប់ពីនោះមិនប៉ុន្មានថ្ងៃផង តារាប្រុសរូបនេះ ក៏បានលេចមុខទៅទិញរថយន្តស៊េរីខ្ពស់មួយគ្រឿងទៀតម៉ាក Tundra ពីហ្គារ៉ាស់អ្នកស្គាល់គ្នាមួយ ក្នុងហេតុផលថា ពួកគេត្រូវការរថយន្តប្រភេទនេះសម្រាប់ចុះធ្វើការងារតាមខេត្ត។ ងាកតម្លៃរបស់វាវិញ ត្រូវបានគេប៉ាន់ប្រមាណថា ខ្ទង់ ៣ម៉ឺនដុល្លារអាមេរិក។បន្តមក ដេវីដ ក៏បានលាអ្នករាល់គ្នាទៅសាងផ្នួសរយៈពេលជាង ១ខែនៅឯខេត្តបាត់ដំបងដែលស្រុកកំណើតបាត់ទៅ។ ក្រោយពីគូស្នេហ៍ចេញទៅកោរសក់បួសសងគុណឪពុកម្ដាយ ដល់វេនភាគីខាងស្រីម្ដង។ ទេព បូព្រឹក ត្រូវបានគេឃើញទិញរថយន្តប្រណិតមួយគ្រឿងម៉ាក KIA Canival បន្ថែមទៀត។ ប៉ុន្តែនាងមិនមែនទិញទុកប្រើខ្លួនឯងនោះទេ គឺទិញជូនប្អូនប្រុសរបស់នាង ទុកជាអំណោយថ្ងៃខួបកំណើត។ ចំពោះតម្លៃមានការប៉ាន់ប្រមាណថា ខ្ទង់ជាង ៤ម៉ឺនដុល្លារអាមេរិក។
មិនទាន់អស់នៅឡើយ នៅថ្មីៗនេះទៀត តារាស្រីបានធ្វើរឿងភ្ញាក់ផ្អើលធំមួយ ដោយនាងបានទិញរថយន្តប្រណិតមួយគ្រឿងម៉ាក Mercedes G63 មួយគ្រឿងជូនភាគីខាងប្រុសបណ្ដូលស្នេហ៍ថែមទៀត ទុកជាដំណោយថ្ងៃខួបកំណើត។ ងួន ចាន់ដេវីត បានបញ្ចេញរឿងនេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។ភ្ជាប់ជាមួយរូបមួយសន្លឹកលោក អោនសំពះអគុណគូស្នេហ៍ ដេវីដ បានសរសេរថា៖ “ធ្លាប់សន្យាហើយថា នឹងអោយឥឡូវទិញមែន ជីវិតអើយអីក៏សំណាងម្ល៉េះ ប្រពន្ធស្អាតហើយចិត្តល្អទៀត!”។
ដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានចូលរួមអបអរ ខណៈសាមីខ្លួនតារាប្រុស ក៏ញញឹមបិទមាត់មិនជិត ហើយនៅតែពោលសរសើរសំណាងខ្លួនឯងម្ដងហើយម្ដងទៀត ដែលបានជួបប្រសព្វជាមួយនារីម្នាក់ស្រស់ស្អាតហើយ មានសន្ដានចិត្តល្អថែមទៀត។ការទិញរថយន្តជាអំណោយឲ្យគ្នាទៅវិញទៅមក គឺជារឿងថ្មីមួយសម្រាប់ ដេវីដ និង បូព្រឹក្ស។ ប៉ុន្តែទម្លាប់ជូនគ្នាទៅវិញទៅមករបស់គូស្នេហ៍វ័យក្មេងនេះ គឺកើតមានរាប់ឆ្នាំមកហើយ ពោលគឺពួកគេរមែងទិញគ្រឿងអលង្ការ និងរបស់ប្រើប្រាស់ឲ្យគ្នាក្នុងឱកាសពិសេសណាមួយ៕
ប្រភព៖Sabay