សម្ភារៈប្រើប្រាស់ធ្វើអំពីរំពាក់របស់អ្នកស្រី នឿន ចន្ថា បន្ទាប់ពីធ្វើផុសនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកស្រី ក្រៅពីទទួលបានការចែករំលែកតគ្នាពីមួយទៅមួយ បានជួយដល់ការលក់ដូរមានសកម្មភាពល្អជាងដាក់លក់នៅមុខផ្ទះ ដោយក្នុងមួយខែៗទទួលបានការកម្ម៉ង់ទិញតាមអនឡាញពី១០ទៅ២០ម្ចាស់នៅមួយរយៈចុងក្រោយនេះ។
អ្នកស្រី នឿន ចន្ថា អាយុ៣១ឆ្នំា រស់នៅភូមិឈូក ឃុំប្រឡាយ ខេត្តកំពង់ធំ បានឱ្យដឹងថា មុខរបរធ្វើពីរំពាក់កែច្នៃជាសម្ភារៈប្រើប្រាស់តូច ធំផ្សេងៗ ដែលបានធ្វើលក់វិញបានរយៈពេល២ឆ្នំាមកនេះ កន្លងមកខ្ញុំធ្លាប់បោះបង់មុខរបរនេះចោលម្តងហើយ ដោយសារតែលក់មិនដាច់ ពឹងផ្អែកតែទៅលើអ្នកធ្វើដំណើរឆ្លងកាត់ ខណៈប្រជាពលរដ្ឋក្នុងតំបន់ផ្សេងទៀតប្រកបមុខនេះដូចគ្នាច្រើន។
អ្នកស្រី បញ្ជាក់ថា មុខរបរយករំពាក់កែច្នៃធ្វើជាសម្ភារៈប្រើប្រាស់នេះ ខ្ញុំបានចាប់ផ្តើម លក់ឡើងវិញជាថ្មីកាលពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៣ តាមប្រព័ន្ធអនឡាញនេះ អាចរកប្រាក់ចំណូលបានជាច្រើនការដាក់លក់សម្ភារនៅផ្ទះ។ ការលក់នៅផ្ទះជួនកាលពីរបីថ្ងៃលក់បានប្រាក់១ម៉ឺនរៀល ហើយពេលខ្លះលក់អត់ដាច់ក៏មាន តែនៅពេលផុសលក់នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដូចសព្វថ្ងៃនេះ គឺលក់ដាច់បានជាប្រចំា ដោយថ្ងៃខ្លះលក់បានប្រាក់១ម៉ឺនទៅ២ម៉ឺនរៀល។ ជួនកាលទៀត៤ទៅ៥ថ្ងៃ យើងអាចចេញម្តេងអាចលក់បានប្រាក់១០ ទៅ២០ម៉ឺនរៀលដែរ។
បើតាមអ្នកស្រី នឿន ចន្ថា ទទួលស្គាល់ថាការលក់នៅតាមអនឡាញពិតជាមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋនៅនៅគ្រប់ទីកន្លែង ហើយវាបានជួយឱ្យគ្រួសាររបស់អ្នកស្រីមានលទ្ធភាពរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពប្រចំាថ្ងៃ ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតបានប្រាក់ចំណូលដូចគ្នា។ តែបើសិនអ្នកស្រីលក់អត់ដាច់ ក៏គ្មានប្រាក់ប្រមូលទិញសម្ភារៈចំនួនទៀតពីប្រជាពលរដ្ឋនៅក្នុងតំបន់ដែរ។
អ្នកស្រី នឿន ចន្ថា បានឱ្យដឹងថា សម្ភារៈបាននិងកំពុងដាក់លក់មានប្រហែល៣០មុខ ដោយនៅក្នុងមួយមុខមានតម្លៃចាប់ពី២០០០រៀលដល់៣ ៥០០០រៀល ហើយមុខរបរនេះបើទោះជាមិនអាចរកលុយបានសល់ តែវាអាចជួយដោះស្រាយបន្ទុកចំណាយគ្រួសារពីមួយថ្ងៃទៅមួយថ្ងៃបានដែរ ។លើសពីនេះវាជួយដល់បរិស្ថាន កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកដែលនាំចូលពីប្រទេសជិតខាង។ដូចនេះសូមប្រជាពលរដ្ឋមេត្តាជួយគំាំទ្រផលិតផលខ្មែរ បីដូចជាជួយគំាទ្រផលិតផលខ្មែរដើម្បីជួយឱ្យលោកតាលោកយាយនៅតាមជនបទមានប្រាក់ចំណូលចូលខ្លះ ដើម្បីឱ្យពួកគាត់បន្តជួយថែរក្សាកេរ្តិ៍ដំណែលពីដូនតា៕ អត្ថបទ៖ សារេត