បុរសខ្លាំងរដ្ឋចិន បំពេញទស្សនកិច្ចទៅអាមេរិកលើកដំបូង ក្នុងរយៈពេល ៦ឆ្នាំ

អន្តរជាតិ

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវការលើកដំបូង ទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៦ឆ្នាំ ដើម្បីចូលរួមវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ APEC នៅទីក្រុង San Francisco ខណៈដំណើរទស្សនកិច្ចរបស់លោកទៅកាន់មហាអំណាចលោកខាងលិចចុងក្រោយបំផុត កើតឡើងកាលពីឆ្នាំ២០១៧។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា លោក ស៊ី បានធ្វើដំណើរ​ទៅដល់ទឹកដីអាមេរិ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ដោយមានមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនរូប រង់ចាំស្វាគមន៍នៅប្រលានយន្តហោះ ដូចជា រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិន លោក Nicholas Burns ជាដើម។

ជាមួយគ្នាក៏មានក្ដីរំពឹងទុកថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងបើកកិច្ចពិភាក្សា​មួយទល់មួយ ជាមួយបុរសខ្លាំងរដ្ឋចិន ដើម្បីជជែកគ្នាពីការពង្រឹងទំនាក់ទំនងប្រទេសទាំង២ លើវិស័យសេដ្ឋកិច្ច និងវិស័យយោធា។

បន្ថែមពីនោះ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby ក៏បានប្រាប់​បណ្ដាញ​សារព័ត៌មានទៀតថា លោក បៃដិន និងលោក ស៊ី ក៏នឹងជជែកគ្នាពីបញ្ហាសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា ខណៈការជួយគាំទ្រដល់អ៊ុយក្រែន ក្នុងការធ្វើសង្គ្រាមជាមួយ​រុស្ស៊ី ក៏ត្រូវលើកមកនិយាយក្នុងការជួបមុខគ្នាផ្ទាល់នេះផងដែរ៕