គណបក្សប្រឆាំងធំៗ២ របស់កោះតៃវ៉ាន់ គឺបក្ស Kuomingtang (KMT) និងបក្ស Taiwan People’s Party (TPP) បានប្រកាសកាលពីថ្ងៃទី១៤ ខែវិច្ឆិកានេះថា ពួកគេនឹងរួបរួមបក្ស ដើម្បីប្រកួតប្រជែងកៅអីប្រធានាធិបតីតៃវ៉ាន់ ដែលនឹងត្រូវបោះឆ្នោតនាថ្ងៃទី១៣ ខែមករា។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ការបង្រួបបង្រួមបក្សប្រឆាំងធំៗទាំង២ នេះគឺ បង្កើតជាប្រវត្តិសាស្ត្រថ្មី ក្នុងឆាកនយោបាយរបស់កោះតៃវ៉ាន់។
កិច្ចសហប្រតិបត្តិការរវាងគណបក្សប្រឆាំងទាំង២ នេះ គឺអាចផ្ដល់ភាពងាយស្រួលដល់ការធ្វើការ រវាងបក្សទាំង២ សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ប៉ុន្តែបច្ចុប្បន្នពួកគេនៅមិនទាន់រើសបានបេក្ខភាពតំណាងបក្សនៅឡើយទេ។
បច្ចុប្បន្ន គណបក្សទាំង២ កំពុងដាក់បេក្ខភាពចំនួន ៣រូប ដើម្បីអាចក្លាយជាបេក្ខជនតំណាងបក្ស ដោយអ្នកទាំង៣ ត្រូវទទួលបានការវាយតម្លៃចន្លោះពីថ្ងៃទី០៧ ដល់ថ្ងៃទី១៧ ខណៈលទ្ធផលសម្រេច នឹងប្រកាសនាថ្ងៃសៅរ៍សប្ដាហ៍នេះ៕