អ្នកឧកញ៉ា ជឹង សុគន្ធាវី រៀបចំពិធីបើកការដ្ឋានពង្រីករោងចក្រផលិតទឹកបរិសុទ្ធ វីតាល់

ជុំវិញ​ឧកញ៉ា

លោកស្រី​អ្នកឧកញ៉ា ជឹង សុគន្ធាវី ​អគ្គនាយិកា​​ក្រុមហ៊ុនផលិតទឹកបរិសុទ្ធ វីតាល់ និង​ស្វាមី លោក ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ​​កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ​​បាន​​រៀបចំ​ពិធីបើកការ​ដ្ឋាន​ពង្រីករោងចក្រផលិតទឹកបរិសុទ្ធ វីតាល់ នៅ​ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធី​នេះ​ធ្វើ​ឡើង​ក្រោមព្រះវត្តមានសម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ នន្ទិយោ ព្រះចៅអធិការវត្ត​មហា​នន្ទិយនេរញ្ជរារាមនិវេទ ហៅវត្តព្រែកប្រាំង ស្ថិត​នៅភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ និង​បុគ្គលិក​ក្រុមហ៊ុន ផលិតទឹកបរិសុទ្ធ វីតាល់ ជា​ច្រើន​នាក់​ផង​ដែរ។

ឈរជើងក្នុងទីផ្សារកម្ពុជាជាងមួយទស្សវត្សរ៍ វីតាល បានសាងភាពល្បីល្បាញ និងបង្កើត​នូវ​ស្តង់​ដារ​មួយ​ដែល​មានការ​ទទួលស្គាល់​ពី​សហគមន៍​ជាតិ​ ​និង​អន្តរជាតិ​។​ ​រហូតមកដល់​សព្វថ្ងៃនេះ​ ​វី​តា​ល់​នៅតែ​ជា​ផលិត​ផល​នាំមុខ​គេ​នៅ​លើ​ទី​ផ្សារ​ ​ដែល​ផ្តល់​ជូន​ទឹក​ពិសា​ដល់​ប្រជាជន​រាប់​លាន​នាក់​ជា​រៀងរាល់ថ្ងៃ​។ វីតាល់ ក៏​ត្រូវបាន​ជ្រើសរើស​ជាទឹកពិសា​ផ្លូវការ ​ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​​រាជធានីភ្នំពេញ កាល​ថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

សូម​ជម្រាប​ថា ​​​អ្នកឧកញ៉ា ​​ជឹង សុគន្ធាវី ​​ដែល​ជា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ វីតាល់ ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កូន​ស្រី​បង្កើត​របស់​អ្នកឧកញ៉ា ឡៅ ម៉េងឃីន និង​អ្នកឧកញ៉ា ជឹង សុភាព ហៅ «យាយភូ»។ អគ្គនាយិកា​ក្រុមហ៊ុន​ផលិត មី​ជាតិ ​រូប​នេះ​ ត្រូវ​បាន​ព្រះមហាក្សត្រ​​ផ្តល់​គោរមងារ​ជា «អ្នក​ឧកញ៉ា» នៅដើមខែមករា ឆ្នាំ២០២១៕