ឧកញ៉ាវ័យក្មេង ២រូប ជាក្បាលម៉ាស៊ីនដឹកនាំក្រុមហ៊ុន JS Land Plc

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី (JS Land Plc) ជាក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ ដែល​បាន​បង្កើត​ឡើង​ដោយ​សហគ្រិន​វ័យ​ក្មេង​មួយ​ក្រុម ​​ជិត​មួយ​ទសវត្សរ៍​មក​ហើយ។ ក្រុមហ៊ុន​នេះ មាន​សមាសភាព​ក្រុមប្រឹក្សា​ភិបាល​ចំនួន ៥​រូប ក្នុង​នោះ​មាន​​ លោកឧកញ៉ា កូយ ឡេសាន ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​លោក​ឧកញ៉ា ម៉េង លី ជាសមាជិក​ក្រុមប្រឹក្សាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោកឧកញ៉ា កូយ ឡេសាន ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល

តាមរបាយការណ៍​ប្រចាំត្រីមាសទី២ ឆ្នាំ២០២២ ​​បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ ​ដោយ​សហគ្រិន​មួយ​ក្រុម​​​មាន​សមាជិក ៥​រូប មក​ពី​ប្រទេស​កម្ពុជា ម៉ាឡេស៊ី និង​ទីក្រុង​ហុងកុង។ សមាសភាព​ក្រុមប្រឹក្សា​ភិបាល ដែល​ជា​ស្ថាបនិក រួមមាន ឧកញ៉ា កូយ ឡេសាន ប្រធាន​ក្រុមប្រឹក្សាភិបាល, លោក Dato’ Yab Ting Chiat អភិបាល​ប្រតិបត្តិ, ឧកញ៉ា ម៉េង លី អភិបាល​មិន​ប្រតិបត្តិ, លោក Tang Chun Kiu អភិបាល​មិន​ប្រតិបត្តិ និង​លោក តាន់ សែឆាយ អភិបាល​ឯករាជ្យ។

ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី បាន​ចាប់ផ្តើម​គម្រោង​ដំបូង​របស់​ខ្លួន​គឺ The Garden Residency 1 នៅ​ក្នុង​ឆ្នាំ​២០១៥ ដែល​ជា​គម្រោង​ខុនដូ សម្រាប់​ការ​រស់នៅ​​មាន​លក្ខណៈ​ទាន់សម័យ ទៅ​តាម​តម្រូវការ​នៃ​ការ​រស់នៅ​របស់​យុវជន​ជំនាន់​ក្រោយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ គម្រោង​នេះ​ បាន​បញ្ចប់​ជោគជ័យ និង​ប្រគល់​ជូន​អតិថិជន​រួច​រាល់​នៅ​ឆ្នាំ២០១៩។

នៅ​ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន​របស់​លោកឧកញ៉ា កូយ ឡេសាន មួយ​នេះ បាន​ចាប់​ផ្តើម​គម្រោង​ទី២ របស់​ខ្លួន មាន​ឈ្មោះ​ថា The Garden Residency 2។ ការ​សាងសង់​គម្រោង​ទី២​នេះ ​បាន​​ចាប់ផ្តើម​​​​​នៅ​ខែ​វិច្ឆិកា ឆ្នាំ២០២០ ហើយ​រំពឹង​ថា នឹង​ត្រូវ​បាន​បញ្ចប់ និង​ប្រគល់​ជូន​អតិថិជន​រួចរាល់ នៅ​ចុង​ឆ្នាំ​២០២៣​នេះ៕