រដ្ឋអាជ្ញាអាមេរិក រឹបអូសទំនិញក្លែងក្លាយតម្លៃជាង ១ពាន់លានដុល្លារ នៅក្នុងទីក្រុងញូវយ៉ក

អន្តរជាតិ

រដ្ឋអាជ្ញាអាមេរិក បានប្រកាសរឹបអូសទំនិញក្លែងក្លាយដ៏ធំបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក ដែលមានតម្លៃជាង ១ពាន់លានដុល្លារអាមេរិក ពីឃ្លាំងផ្ទុកទំនិញមួយនៅសង្កាត់ Manhattan ក្នុងទីក្រុងញូវយ៉ក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Adama Sow អាយុ ៣៨ ឆ្នាំ និង Abdulai Jalloh អាយុ ៤៨ ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗ នៅក្នុងការឆបោកអស់រយៈពេល ៩ ខែ នៅពេលដែលពួកគេត្រូវបានចោទប្រកាន់ថា បានស្តុកទុកទំនិញក្លែងក្លាយរាប់រយរាប់ពាន់ ដែលក្នុងនោះរួមមានកាបូប សំលៀកបំពាក់ ស្បែកជើង និងទំនិញមានតម្លៃថ្លៃផ្សេងទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្នងការប៉ូលីសទីក្រុងញូវយ៉ក លោក Edward Caban បាននិយាយថា ៖ “ការជួញដូរទំនិញក្លែងក្លាយ គឺជាឧក្រិដ្ឋកម្មដែលគ្មានអ្នករបួស ព្រោះវាធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មស្របច្បាប់ ក៏ដូចជារដ្ឋាភិបាល និងអ្នកប្រើប្រាស់ជាច្រើន”។

ជម្រាបជូនផងដែរថា កាលពីឆ្នាំមុន ប៉ូលិសទីក្រុងញូវយ៉ក ​ក៏បានរឹប​អូស​បាន​ទំនិញក្លែងក្លាយមានតម្លៃ​ប្រមាណ ១០​លាន​ដុល្លារ​ ដែល​ត្រូវ​បាន​គេ​លក់​នៅ​ក្នុងតំបន់ Chinatown ផងដែរ ហើយចំពោះអ្នកដែលពាក់ព័ន្ធទៅនឹងបទល្មើសនេះ នឹងត្រូវជាប់ពន្ធនាគារ​រហូតដល់ ១០ ឆ្នាំ​៕