អ្នកមានដាច់គេលើលោក ទទួលបានការគាំទ្រពីមេដឹកនាំកំពូលចិន

អន្តរជាតិ

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានជួបជជែកគ្នាជាមួយ​មហាសេដ្ឋីមានបំផុតលើលោក Elon Musk នៅទីក្រុង San Francisco អំឡុងពេល​មេដឹកនាំ​កំពូល​រូបនេះ បំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកជាលើកដំបូង ក្នុងរយៈពេល ៦ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបមួយនោះ Elon Musk ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ លោក ស៊ី ជិនពីង ពោលប្រធានាធិបតីចិន លើកទឹកចិត្តខ្ពស់ដល់ក្រុមហ៊ុន Tesla ក្នុងការអភិវឌ្ឍន៍បន្ថែម នៅក្នុងប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជាមួយគ្នា មហាសេដ្ឋីមានបំផុតលើលោក ក៏បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងបានកោតសរសើរ ចំពោះការអភិវឌ្ឍន៍​ដ៏ជឿនលឿន នៃវិស័យបច្ចេកវិទ្យាយានយន្ត​ថាមពលថ្មី។

សូមជម្រាបដែរថា ចិនគឺជាប្រភពនៃការផលិតរថយន្តដ៏ធំបំផុតមួយរបស់​ក្រុមហ៊ុន Tesla ខណៈ​មហាអំណាចអាស៊ីមួយនេះ ក៏ជាទីផ្សារសំខាន់ និងជាប្រភពចំណូលធំបំផុតមួយ របស់ក្រុមហ៊ុន​រថយន្តខ្នាតយក្សអាមេរិក​មួយនេះផងដែរ៕