Amazon គ្រោងដាក់លក់រថយន្ត Hyundai តាមប្រព័ន្ធអនឡាញ នាឆ្នាំក្រោយ

អន្តរជាតិ

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ក្រុមហ៊ុន Amazon បានប្រកាសថា ពួកគេនឹងចាប់ផ្ដើមទទួលការ​បញ្ជាទិញរថយន្ត Hyundai ពីអតិថិជន តាមប្រព័ន្ធអនឡាញនៅសហរដ្ឋអាមេរិក ចាប់ពីឆ្នាំក្រោយទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អតិថិជនអាចធ្វើការបញ្ជាទិញ​សម្ភារៈរថយន្ត និងទិញរថយន្តទាំងមូលតែម្ដង នៅលើគេហទំព័រ Amazon.com ហើយក៏អាច​កំណត់ថ្ងៃដឹកជញ្ជូនបានផងដែរ តាមរយៈដៃគូលក់របស់ Hyundai តាមតំបន់។

គួររំលឹកបន្តិចថា Hyundai បានបង្កើត Showroom ឌីជីថលដំបូងនៅលើគេហទំព័រ Amazon កាលពីឆ្នាំ២០១៨ ខណៈកិច្ចកុងត្រាថ្មីៗនេះ នឹងកាន់តែផ្ដល់ភាពងាយស្រួលដល់​អតិថិជន ក្នុងការជ្រើសរើសរថយន្តដែលខ្លួនស្រលាញ់ និងអាចស្រាវជ្រាវពីតម្លៃបានកាន់តែច្បាស់។

សូមជម្រាបបន្ថែមថា សហរដ្ឋអាមេរិក គឺជាទីផ្សារធំបំផុតសម្រាប់ការលក់រថយន្តរបស់ក្រុមហ៊ុន Hyundai ពោលកាលពីឆ្នាំ២០២២ ពួកគេលក់រថយន្តបាន ៧២៤ ២៦៥គ្រឿងនៅអាមេរិក៕