ប្រធានាធិបតីហ្វីលីពីន៖ សង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា ជាបញ្ហាចាក់ស្រែះសម្រាប់អាស៊ាន

អន្តរជាតិ

សង្គ្រាមស៊ីវិលដែលកំពុងផ្ទុះនៅមីយ៉ាន់ម៉ា គឺជាបញ្ហាដ៏ចំបងសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន ក្នុងការរកដំណោះស្រាយដ៏សមប្រកបមួយ។ នេះបើតាមការស្រង់សម្ដី របស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ពីបណ្ដាញសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅលើវេទិកាមួយនៅកោះហាវៃ លោក Marcos បាននិយាយថា អាស៊ាន​មានឆន្ទៈក្នុងការ​ដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ប៉ុន្តែបញ្ហាមួយនេះមានភាពចាក់ស្រែះខ្លាំង ដែលសូម្បីតែ​ការបញ្ជូនជំនួយមនុស្សធម៌ ក៏មានភាពរអាក់រអួលផងដែរ។

គួររំលឹកបន្តិចថា តាំងពីមានការធ្វើរដ្ឋប្រហារ កាលពីឆ្នាំ២០២១ ប្រជាជនមីយ៉ាន់ម៉ាច្រើនជាង ១លាននាក់ បានរត់ភៀសខ្លួន ផ្លាស់ប្ដូរទីជម្រក ខណៈប្រទេសមួយនេះក៏ត្រូវបានគ្រប់គ្រង​ដោយរបបយោធាវិញ។

ប៉ុន្តែកាលពីខែមុន កងទ័ពជនជាតិភាគតិច បានងើបឡើងបះបោរជាមួយរបបយោធា​មីយ៉ាន់ម៉ា ដែលធ្វើឲ្យស្ថានការណ៍នៅក្នុងប្រទេស កាន់តែយ៉ាប់យ៉ឺន ខណៈមេដឹកនាំហ្វីលីពីន​បង្ហើបថា រដ្ឋាភិបាលមីយ៉ាន់ម៉ា ហាក់លែងទទួលបានការគាំទ្រពីរបបយោធារបស់ខ្លួនហើយ៕