CEO នៃក្រុមហ៊ុនរថយន្ត Cruise លាលែងពីតំណែង ក្រោយក្រុមហ៊ុនមានបញ្ហា

អន្តរជាតិ

នាយកប្រតិបត្តិនៃក្រុមហ៊ុនតាក់ស៊ីគ្មានមនុស្សបើក Cruise ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ General Motors លោក Kyle Vogt បានប្រកាសលាលែងពីតំណែង បន្ទាប់ពីក្រុមហ៊ុន​ទទួលបាន​ការរិះគន់​លើផ្នែកសុវត្ថិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា លោក Vogt បានសរសេរ​សារទៅកាន់ក្រុមបុគ្គលិក ដោយពន្យល់ខ្លីៗថា ក្នុងនាមលោកជាក្បាលម៉ាស៊ីនក្រុមហ៊ុន លោកត្រូវតែទទួលខុសត្រូវ ចំពោះបញ្ហាដែលក្រុមហ៊ុនជួបប្រទះ។

គួររំលឹកបន្តិចថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រុមហ៊ុនតាក់ស៊ីគ្មានមនុស្សបើក Cruise ទទួលបានការរិះគន់យ៉ាងខ្លាំង ពីអាជ្ញាធរអាមេរិក ក្រោមហេតុផលបារម្ភពីសុវត្ថិភាពអតិថិជន បើទោះជាមានការបើកសាកល្បងទទួលបានជោគជ័យក្ដី។

ជាមួយគ្នា នាដើមខែវិច្ឆិកានេះ នាយកដ្ឋានយានយន្តរដ្ឋកាលីហ្វ័រញ៉ា (DMV) បានបញ្ជាឲ្យ​ក្រុមហ៊ុន Cruise ដកចេញឲ្យអស់ នូវរថយន្តគ្មានមនុស្សបើករបស់ខ្លួន​តាមដងផ្លូវ ដោយ​អះអាងថា វាធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ ខណៈក្រុមហ៊ុនយល់ខុសពី​ការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ដែលអាចប៉ះពាល់ដល់សុវត្ថិភាពរបស់មនុស្ស៕