វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ IIF បានបង្ហាញទិន្នន័យថា បំណុលពិភពលោកបានកើនឡើងលើសចំនួន ៣០៧ទ្រីលានដុល្លារ នាត្រីមាសទី៣ នាឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានតួកគី AA។
របាយការណ៍ដែលបញ្ចេញដោយ IIF កាលពីសប្ដាហ៍មុនបានបង្ហាញថា បំណុលសកលលោក បានកើនឡើងលើស ៣០៧ទ្រីលានដុល្លារ នាត្រីមាសទី៣ ក្នុងឆ្នាំ២០២៣ ដោយភាគច្រើនបណ្ដាលមកពីកំណើនទីផ្សារនៃមហាអំណាចធំៗដូចជា អាមេរិក ជប៉ុន បារាំង អង់គ្លេស ចិន ឥណ្ឌា ប្រេស៊ីល និងម៉ិកស៊ិកជាដើម។
តួលេខនៃការកើនឡើងរបស់បំណុលពិភពលោក គឺកើនឡើងប្រហែល ៦,២% ពីរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ពោលកើនពី ២៨៩ទ្រីលានដុល្លារ ដល់លើស ៣០៧ពាន់ពាន់លានដុល្លារ។
ក្នុងនោះ បំណុលនៃប្រទេសអភិវឌ្ឍន៍កើនដល់ ២០៦ទ្រីលានដុល្លារ ខណៈបំណុលនៃប្រទេសកំពុងអភិវឌ្ឍន៍កើនដល់ ១០១,៣ទ្រីលានដុល្លារ ចន្លោះខែកក្កដា ដល់ខែកញ្ញា៕