ភរិយាឧកញ៉ា អ៊ឹង គីមហុង៖ សំណាងបំផុតរបស់មនុស្សស្រី គឺបានជួបមនុស្សម្នាក់ដែលស្រលាញ់ខ្លួនគ្រប់ពេលវេលា

ជុំវិញ​ឧកញ៉ា

លោកស្រី សុខ ស្រីអូន អគ្គនាយិកា​ក្រុមហ៊ុន យូភីភី សាឡន & ខូសស្មិចតិច ​ភរិយា​របស់​លោកឧកញ៉ា អ៊ឹង គីមហុង ​​​​យល់​ឃើញ​ថា សំណាង​បំផុត​របស់​មនុស្សស្រី គឺ​បាន​ជួប​មនុស្ស​​ប្រុស​ម្នាក់ ដែល​ស្រលាញ់​ខ្លួន​គ្រប់​ពេលវេលា​មិន​ប្រួលប្រែ ទោះ​ជា​ពេលវេលា​កន្លង​ទៅ​យូរ​ឆ្នាំ​យ៉ាង​ណា​ក៏​ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ម្ចាស់ហាង​លក់​ផលិត​គ្រឿង​សម្អាង​របស់​កូរ៉េ និង​លក់​កាបូប​នារី​ម្នាក់​ល្បីៗ​រូប​នេះ ​​បាន​បង្ហោះសារ​ភ្ជាប់​ជាមួយ​នឹង​រូបថត​ចាស់ៗ​​របស់​លោកស្រី​និង​ស្វាមី ពេល​​ជួប​គ្នា​ដំបូង​កាល​ជាង​ ២០​ឆ្នាំ​មុន​​ថា៖ “​​សំណាង​បំផុត​របស់មនុស្សស្រី បានជួប​មនុស្សម្នាក់​ដែលស្រលាញ់យើង​គ្រប់ពេលវេលា ​ទោះមួយជំហាន ក៏មិនដែលភ្លេច គិត​ដល់សុខទុក្ខ​យើង មនុស្សម្នាក់ដែលមិនព្រមទុកឱ្យ​យើង​ជួបការលំបាកតែម្នាក់ឯង មនុស្សម្នាក់ដែលខ្លាចបាត់បង់​យើងបំផុត។ រីករាយថ្ងៃដែលស្គាល់គ្នា​ដំបូង១៨/១០/២០០១ – ១៨/១០/២០២៣។ ២២ឆ្នាំ​ហើយ”។

លោក​ឧកញ៉ា អ៊ឹង គីមហុង និង​លោកស្រី សុខ ស្រីអូន បាន​ស្គាល់​គ្នា​និង​ចាប់ដៃ​គ្នា​កសាង​គ្រួសារ​មួយ​​​​ ​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ដែល​អ្នកទាំងពីរ​​តែងតែ​បង្ហាញ​ភាព​ផ្អែមល្អែមជាប្រចាំ ទោះបី​​មមាញឹកមាន​មុខជំនួញ​​ក្នុង​ដៃ​រៀងៗខ្លួន។ ឧកញ៉ា អ៊ឹង គីមហុង ជា​ម្ចាស់​បុរី TLL និង​ជា​ម្ចាស់ក្រុមហ៊ុន​​លក់​ម៉ូតូហុងដា​ដ៏​ធំ​ផង​ដែរ។ កាលពី​សប្តាហ៍​មុន ​លោកឧកញ៉ា និង​ភរិយា​ ក៏​ទើប​តែ​ធ្វើ​​ពិធី​ឡើង​ភូមិគ្រឹះ​ថ្មី តម្លៃ​ជិត ៥លាន​ដុល្លារ នៅ​លើ​ផ្លូវ​២០០៤ ខណ្ឌ​ពោធិ៍សែនជ័យ៕