ឧកញ៉ា ទ្រី ដាណា ប្រគល់ថវិកាចំនួន ១ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា

ជុំវិញ​ឧកញ៉ា

លោកស្រីឧកញ៉ា ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី​ ​​និង​គូ​ដណ្តឹង​លោក រស់ រាជ្ជសាល កាលពី​ថ្ងៃទី២១ ខែ​វិច្ឆិកា​ ម្សិល​មិញ​នេះ បាន​នាំ​យក​ថវិកា​ចំនួន ១​ម៉ឺន​ដុល្លារ​ ប្រគល់​ជូន​ដល់​កាក​បាទក្រហម​កម្ពុជា នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធី​ប្រគល់-ទទួល​ថវិកា​នេះ ​បាន​ធ្វើ​ឡើង​ក្រោមវត្ដមានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។ លោកស្រី ម៉ែន នារីសោភ័គ បាន​នាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​លោកស្រី​​ឧកញ៉ា ទ្រី ដាណា និងលោក រស់ រាជ្ជសាល ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រ​ដល់សកម្មភាព​មនុស្ស​ធម៌របស់កាកបាទក្រហមកម្ពុជា និង​ក្នុងឱកាសផ្សេងៗ​ជា​ហូរហែ។

សូម​ជម្រាប​ថា លោកស្រី​ឧកញ៉ា ទ្រី ដាណា ក្រៅពីជួយគាំទ្រដល់សកម្មភាពមនុស្សធម៌​​របស់​កាកបាទក្រហម​កម្ពុជា ឧកញ៉ាដ៏សប្បុរសរូបនេះ ក៏តែងតែចុះទៅដោយផ្ទាល់​ជួយដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះគ្រប់​រូបភាព​ដល់លំនៅឋានផ្ទាល់ ដែលមានជាថវិកា និងសម្ភារៈផ្សេងៗ​ផងដែរ។ ជាពិសេសគឺបានចូលរួមជួយសង្គម តាមសកម្មភាពផ្សេងៗទៀត។ តាម​រយៈ​ការងារ​ជួយ​សង្គម​ជា​ច្រើន ម្ចាស់​ហាងពេជ្រ ដាណាទ្រី ​​រូប​នេះ ត្រូវ​បាន​ព្រះមហាក្សត្រ ​​ត្រាស់បង្គាប់​ផ្តល់​​គោរមងារ «ឧកញ៉ា» កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២៕