ស្វែងយល់ពីអនាគតនៃពិព័រណ៍រថយន្តភ្នំពេញ

អាជីវកម្ម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ – CAS Event Management Co., Ltd មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសព័ត៌មាន ពីការសម្ពោធពិព័រណ៍រថយន្តភ្នំពេញ ដែលជា​ពិព័រណ៍រថយន្តឈានមុខគេមួយនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលនេះ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីរចនាបទ និងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត​នៃយានយន្ត ដោយផ្តល់នូវបរិយាកាសដ៏រស់រវើក សម្រាប់អ្នកទស្សនាជាង ២០ ០០០ នាក់ ដែលរំពឹងថា​នឹង​ចូល​រួមនៅ ចុងខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ពិព័រណ៍រថយន្តភ្នំពេញ មិនត្រឹមតែជាការតាំងបង្ហាញរថយន្តប៉ុណ្ណោះទេ ប៉ុន្តែជាទម្រង់យុទ្ធសាស្ត្រមួយ​ដែលមាន​គោលបំណងក្នុងការនាំមកនូវការរួមគ្នារវាងវិស័យយានយន្តនិងអ្នកប្រើប្រាស់។ ជាមួយនឹងទីផ្សារ​រថយន្តរបស់​កម្ពុជាមានតម្លៃប្រមាណជាង ២ ពាន់លានដុល្លារ និងទទួលបានបទពិសោធន៍​ពីអត្រាកំណើនប្រចាំឆ្នាំ ១១​ភាគរយ ពីឆ្នាំ២០២៨ ដល់ ២០២២ កម្មវិធីនេះផ្តល់នូវឱកាស ដែលមិនអាចប្រៀបផ្ទឹមបាន​ សម្រាប់អ្នកតាំង​ពិព័រណ៍និងអ្នកឧបត្ថម្ភ ដើម្បីចូលរួមជាមួយទីផ្សារ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ។

លោក Jason Broome នាយកប្រតិបត្តិនៃ CAS Event Management Co., Ltd មានប្រសាសន៍ថា «កម្មវិធី តាំងពិព័រណ៍ររថយន្តភ្នំពេញ គឺមិនត្រឹមតែជាព្រឹត្តិការណ៍តាំងពិព័រណ៍ររថយន្តប៉ុណ្ណោះទេ តែវាគឺជាចលនាឆ្ពោះ​ទៅរកការច្នៃប្រឌិត និងឧត្តមភាពក្នុងវិស័យយានយន្ត។ ជាមួយនឹងវិនិយោគិន និងដៃគូដែលបានបង្កើត​ឡើង​រួមមាន WonderPass, Wowee Advertising និង Stridec Worldwide ពួកយើងកំពុងរៀបចំវេទិកា​សម្រាប់​បទពិសោធន៍ដែល នឹងជំរុញឱ្យមានចំណង់ចំណូលចិត្ត​ជំរុញអាជីវកម្មនិងបង្ហាញពីចំណុចកំពូល​នៃអ្វីដែល​អនាគតមាន សម្រាប់វិស័យយានយន្តក្នុងប្រទេសកម្ពុជា»។

ពិព័រណ៍នេះសន្យាថានឹងក្លាយជាមជ្ឈមណ្ឌល ដែលមានប្រសិទ្ធភាពនិងសកម្មសម្រាប់ក្រុមហ៊ុនផលិតរថយន្ត​ម៉ាកល្បីៗឈានមុខគេ ដែលមិនទាន់រាប់បញ្ចូលនូវវត្តមានបន្ថែមនៃអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ និងគ្រឿងតុបតែង​រថយន្ត​នោះទេ។

ព្រឹត្តិការណ៍នេះផ្តល់នូវទម្រង់ដ៏ស្អិតរមួតស្រដៀងនឹងការតាំងបង្ហាញរថយន្តដ៏ល្បីរបស់ប្រទេសសិង្ហបុរី និង​ទីក្រុងបាងកក។ វាជាឱកាសមួយសម្រាប់អ្នកដែលចូលចិត្តរថយន្ត និងអ្នកដែលមានបំណងក្នុងការទិញរថយន្ត​ដើម្បីស្វែងយល់អំពីរថយន្ត ជាច្រើនប្រភេទក្នុងបរិយាកាសគ្មានសម្ពាធក្នុងការប្រៀបធៀបម៉ាកផ្សេងៗ និងបាន​ឃើញ និន្នាការចុងក្រោយបំផុត រួមទាំងការកើនឡើងនៃយានយន្តអគ្គិសនី (Evs)។

ដើម្បីសម្រេចបាននូវគោលដៅទាក់ទាញអ្នកទស្សនាជាង ២០ ០០០ នាក់ យុទ្ធសាស្រ្តទីផ្សារ និង ការផ្សព្វ​ផ្សាយ​សម្រាប់កម្មវិធី ពិពណ៌រថយន្តភ្នំពេញ រួមមានការដាក់ចេញនូវសេចក្តី ប្រកាសពត៌មាន ទម្រង់​ឌីជីថល​ផ្ទាល់ខ្លួន ការផ្សាយពាណិជ្ជកម្ម តាមប្រព័ន្ធផ្សព្វផ្សាយ សង្គមគោលដៅ កិច្ចសហការឥទ្ធិពល ភាពជាដៃគូ​យុទ្ធសាស្ត្រ ការលក់ដោយផ្ទាល់ និងការធ្វើទីផ្សារមូលដ្ឋានទិន្នន័យ ដើម្បីធានាបាន ការចូលរួម និងការពាក់ព័ន្ធ​អតិបរមា។

លោក Jason Broome បានបន្ថែមថា «ពួកយើងកំពុងឈានទៅដល់យុគសម័យថ្មី​នៅក្នុងវិស័យរថយន្តនៅ​កម្ពុជា។ ព្រឹត្តិការណ៍ ពិពណ៌រថយន្តភ្នំពេញ គឺជាកន្លែងដែលរួមបញ្ចូលគ្នានៃអនាគតវិស័យយានយន្ត រួម​ជាមួយនឹងឱកាស នៃការច្នៃប្រឌិត និងការរីកចម្រើន។ ពួកយើងសូមអញ្ជើញអ្នកតាំងពិព័រណ៍ អ្នកឧបត្ថម្ភ និង​ប្រព័ន្ធផ្សព្វផ្សាយនានា ឱ្យចូលរួមជាផ្នែកនៃព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ។»

ស្របតាមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា លើបរិស្ថាន និងការអភិវឌ្ឍប្រកប ដោយចីរភាព ព្រឹត្តិការណ៍នេះក៏នឹងរៀបចំសិក្ខាសាលា និងបទបង្ហាញភាពជាដៃគូជាមួយអង្គការ​សុវត្ថិភាពក្នុងមូលដ្ឋាន​និង​បង្ហាញពីទិដ្ឋភាពអប់រំ ដែលផ្តោតលើ ការលើកកម្ពស់ចំណេះដឹងរបស់សាធារណជន​អំពីផលប៉ះពាល់នានា​ទៅលើបរិស្ថាននិងរបៀបដែលពួកគេអាចរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបំភាយឧស្ម័ន។

សម្រាប់ព័ត៌មានបន្ថែមសូមមេត្តាចូលទៅកាន់គេហទំព័រ www.phnompenhautoshow.com

CAS Event Management Co., Ltd គឺជាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍អំពីរថយន្តឈានមុខ គេជាមួយ​ស្ថាបនិក​ដែលមានបទពិសោធន៍ជាង ៤០ឆ្នាំ នៅក្នុងវិស័យរថយន្តនៅទូទាំងទីផ្សារទាំង១១។ ជាមួយនឹងការយល់ដឹង​យ៉ាង​ស៊ីជម្រៅ អំពីក្រុមហ៊ុនផលិតរថយន្ត អ្នកចែកចាយ និងអ្នកទិញរថយន្ត CAS Event Management ត្រូវបានតម្រង់ទិសដល់ព្រឹត្តិការណ៍លំដាប់ពិភពលោកដែលជំរុញការច្នៃប្រឌិត ជំរុញកំណើនប្រកបដោយ​និរន្តរភាព​និងផ្តល់នូវទម្រង់សម្រាប់ការចែករំលែកចំណេះដឹងនៅក្នុងវិស័យរថយន្ត។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លោក ម៉េងលាង ឆយ នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្ម
+៨៥៥ ៩២ ៩០២ ០៨៣
Jason Broome នាយកប្រតិបត្តិ
+៨៥៥ ៧០ ៣៨៣ ៥៣៧