ឧកញ៉ា​ល្បីៗ​ច្រើន​រូប នាំ​អំណោយ​ជូន​​ដល់​សាលា​ខេត្ត​កំពង់ស្ពឺ

ជុំវិញ​ឧកញ៉ា

T.O.I.C Group ដែល​ជា​ក្រុម​ហ៊ុន​ប្រជុំ​ដោយ​ឧកញ៉ា​ជា​ច្រើន​រូប​ចូល​ហ៊ុន​វិនិយោគ​ជា​មួយ​គ្នា កាល​ពី​ថ្ងៃ០៨ ខែ តុលា ឆ្នាំ ២០២០ បាន​នាំ​ឲ្យ​អំណោយ​ជា​ច្រើន​ទៅ​ជូន ​ឯកឧត្ដម វ៉ី សំណាង​ អភិបាល​នៃ​គណៈ​អភិបាល ខេត្ត កំពង់ស្ពឺ ទុក​សម្រាប់​ចែក​ជូន​ដល់​ពលរដ្ឋ​ដែល​​កំពុង​ខ្វះ​ខាត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អំណោយ​ទាំង​​នោះ រួម​មាន អង្ករ​10តោន​ និង អំពូល​សូឡាចំនួន50ដើម ។ ក្នុង​ពិធី​នោះ​ដែរ ឧកញ៉ា អ៊ឹង ​ ឃាង​ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ T.O.I.C Group តំណាង​ឲ្យ​លោក​ឧកញ៉ា​ទាំង​៧រូប​ទៀត សូម​ថ្លែង​អំណរគុណ​ដល់​ ឯកឧត្ដម​ វ៉ី សំណាង​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ស្ពឺ​ ដែល​បាន​ទទួល​ស្វាគមន៍​ក្រុម​ហ៊ុន​យើង​ខ្ញុំ​យ៉ាង​កក់ក្ដៅ​បំផុត ។ លោក​ឧកញ៉ា សង្ឃឹម​ថា អំណោយ​ទាំង​នោះ នឹង​ជួយ​​​សម្រួល​បាន​ខ្លះ ដល់​ពលរដ្ឋ​ដែល​ខ្វះ​ខាត​លើ​ទឹក​ខេត្ត​កំពង់ស្ពឺ​នេះ។ ក្នុង​​នោះ​ដែរ​លោក ឧកញ៉ា​បណ្ឌិត អ៊ឹង ​ ឃាង ក៏​​ជូនពរ​ ឯកឧត្ដម​អភិបាល​ខេត្ត​ ឯកឧត្ដម​អភិបាល​ខេត្ត​រង​ ប្រធាន​មន្ទីរ​ សហការី​ទាំងអស់​ សូម​មាន​សុខភាព​ល្អ​ សុភមង្គល​ ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ​ទាំងអស់៕

នេះ​មិន​មែន​ជា​​លើក​ទី​១​ឡើយ សម្រាប់​ការ​​ចូល​រួម​កិច្ចការ​សង្គម T.O.I.C Group កន្លង​មក​ក្រុមហ៊ុន​ដែល​ប្រជុំ​ដោយ​ឧកញ៉ា​ល្បី​ៗ​ឈ្មោះ​បោះ​ទុន​រក​ស៊ី​រួម​គ្នា​នោះ បាន​ធ្វើ​កិច្ចការ​សប្បុរស​ជា​ច្រើន​មក​ហើយ ជា​មួយ​រដ្ឋាភិបាល ។


T.O.I.C Group ជា​ក្រុម​ហ៊ុន​ថ្មី​មួយ ត្រូវ​បាន​គេ​ដឹង​ថា មាន​ឧកញ៉ា​​៨រូប​ចូល​ហ៊ុន​រក​ស៊ី​ជា​មួយ​គ្នា​ ក្នុង​មាន ឧកញ៉ា អ៊ឹង ឃាង ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន លោក​ឧកញ៉ា នួន អក លោក​ឧកញ៉ា ហ៊ួត ជា លោក​ឧកញ៉ា សុក រ៉ាដូ លោក​ឧកញ៉ា ឡាយ លន់ លោក​ឧកញ៉ា ម៉េន កានី នឹង លោក​ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា។