ចិនបញ្ចេញមូលនិធិជាង ៧០០លានដុល្លារ បង្កើនការវិនិយោគនៅទីក្រុងសៀងហៃ

អន្តរជាតិ

មូលនិធិមួយកញ្ចប់ដែលមានតម្លៃប្រមាណ ៥,១ពាន់លានយ៉ន់ ឬប្រហែល ៧០៧លានដុល្លារ ត្រូវបានបញ្ចេញដោយមូលនិធិសន្តិសុខសង្គមជាតិរបស់ប្រទេសចិន ដើម្បីគាំទ្រ និងបង្កើនការវិនិយោគនៅទីក្រុងសៀងហៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា កញ្ចប់ទឹកប្រាក់មួយនោះ នឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុនវិនិយោគ IDG Capital ដោយផ្ដោតសំខាន់ លើការគាំទ្រការបង្កើត​ថ្មី នៅទីក្រុងសៀងហៃ និងនៅតំបន់តាមបណ្ដោយដងទន្លេ Yangtze River Delta ផងដែរ។

បន្ថែមពីនោះ មូលនិធិមួយនេះក៏នឹងវិនិយោគទៅលើផ្នែកយុទ្ធសាស្ត្រដូចជា សៀគ្វីរួមបញ្ចូលគ្នា ជីវឱសថ និងវិទ្យាសាស្ត្រជីវិត បញ្ញាសិប្បនិម្មិត យានជំនិះថាមពលថ្មី ឧបករណ៍ទំនើប និងសម្ភារៈទំនើបៗនានា៕