ភូមិគ្រឹះស្កឹមស្កៃ ២ខ្នងរបស់ប្រធានក្រុមហ៊ុន Evergrande ត្រូវបានរឹបអូសដោយម្ចាស់បំណុល

អន្តរជាតិ

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក HKO1 បានរាយការណ៍កាលពីថ្ងៃទី២២ ខែវិច្ឆិកាថា វីឡា២ខ្នង របស់ប្រធានក្រុមហ៊ុន China Evergrande នៅទីក្រុងហុងកុង ត្រូវបានរឹបអូសដោយម្ចាស់បំណុលហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភូមិគ្រឹះដ៏ធំរបស់លោក Hui Ka Yan គឺស្ថិតនៅតំបន់ The Peak ជាប្លុកនៃក្រុមអ្នកមានរស់នៅ នៃទីក្រុងហុងកុង ដែលមានតម្លៃប្រមាណ ១,៥ពាន់លានដុល្លារហុងកុង ឬប្រហែល ១៩២លានដុល្លារ នឹងត្រូវរឹបអូសដោយក្រុមម្ចាស់បំណុលជាផ្លូវការនាពេលឆាប់ៗ។

គួររំលឹកបន្តិចថា លោក Hui បានដាក់ប្លង់ផ្ទះ ២ខ្នងនេះ ទៅកាន់ក្រុមហ៊ុន Orix Asia Capital Ltd កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ជាទ្រព្យបញ្ចាំ សម្រាប់ទឹកប្រាក់ដ៏ច្រើន ប៉ុន្តែមិនបានបញ្ជាក់ពីចំនួន​ជាក់លាក់ឡើយ។

ជម្រាបបន្ថែមថា ក្រៅពីផ្ទះ២ខ្នងនេះ កាលពីខែវិច្ឆិកាឆ្នាំទៅ លោក Hui ក៏ធ្លាប់ត្រូវបានធនាគារ China Construction Bank រឹបអូសផ្ទះមួយខ្នងទៀតផងដែរ ដែលស្ថិតនៅតំបន់ជាមួយគ្នានេះ៕