ក្រុងប៉េកាំងសង្ឃឹមរុស្ស៊ី ដាក់ចេញគោលនយោបាយគាំទ្រក្រុមហ៊ុនរថយន្តចិន

អន្តរជាតិ

រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ក្ដីសង្ឃឹមខ្ពស់ថា រុស្ស៊ី នឹងដាក់ចេញនូវគោលនយោបាយគាំទ្រ ដល់ក្រុមហ៊ុនរថយន្តរបស់ចិន ក្នុងការផលិត លក់ និងបម្រើសេវាកម្មនានានៅប្រទេសរុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នា ឯកអគ្គរដ្ឋទូត Zhang Hanhui បានបង្ហើបថា ចិន នឹងព្យាយាមផ្សព្វផ្សាយនូវការរួមបញ្ចូលគ្នា រវាងចិន និងរុស្ស៊ី លើខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មយានយន្ត។

បន្ថែមពីនោះ រដ្ឋាភិបាលចិន ក៏បានត្រៀមបន្តការគាំទ្រពេញទំហឹង លើការផ្ដល់អត្ថប្រយោជន៍​ចំពោះឧស្សាហកម្មយានយន្តក្នុងស្រុក ដើម្បីបន្តផលិតនូវប្រភេទរថយន្ត ដែលអាចបំពេញតម្រូវការ របស់ប្រជាជនរុស្ស៊ីបន្ថែមទៀត។

សូមជម្រាបដែរថា រថយន្តចិនកំពុងត្រូវប៉ាន់លើទីផ្សាររុស្ស៊ី ពោលគិតត្រឹមខែកក្កដា ការនាំចូលរថយន្តពីចិន ទៅក្នុងទីផ្សាររុស្ស៊ីគឺមានចំនួន ៤៩% ខណៈការលក់រថយន្តទូទៅ​នៅរុស្ស៊ី គិតត្រឹមចុងខែកញ្ញា បានកើនឡើងរហូតដល់ ១៤៨,៦% ឯណោះ៕