កូរ៉េខាងត្បូង ចិន និងជប៉ុន ត្រៀមបើកកិច្ចប្រជុំត្រីភាគីលើកដំបូង ក្នុងរយៈពេល ៤ឆ្នាំ

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសនៃប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន គ្រោងជួបពិភាក្សាគ្នានៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃអាទិត្យសប្ដាហ៍នេះ ខណៈវាគឺជាលើកដំបូង ដែលប្រទេសទាំង៣ បើកកិច្ចប្រជុំត្រីភាគី ក្នុងរយៈពេល ៤ឆ្នាំមកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា កិច្ចប្រជុំត្រីភាគីនៃរដ្ឋមន្ត្រីការបរទេសប្រទេសទាំង៣ នឹងធ្វើឡើងនៅទីក្រុងប៊ូសាន ខណៈ​ពួកគេអះអាងថា កិច្ចប្រជុំសារនេះ នឹងអាចជាការបើកផ្លូវ សម្រាប់មេដឹកនាំប្រទេសទាំង៣ ជួបមុខគ្នាផ្ទាល់លើតុតែមួយ នាពេលឆាប់ៗខាងមុខ។

ក្រៅពីកិច្ចប្រជុំផ្លូវការត្រីភាគី រដ្ឋមន្ត្រីការបរទេសនៃប្រទេសនីមួយៗ ក៏នឹងបើកកិច្ចប្រជុំទ្វេភាគី​រៀងៗខ្លួនផងដែរ ខណៈកូរ៉េខាងត្បូង និងជប៉ុន អាចនឹងជជែកពីការរឹតបន្តឹងលើកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំង២។

សូមជម្រាបបន្ថែមថា ប្រទេសទាំង៣នេះ ធ្លាប់បានព្រមព្រៀងគ្នា បើកកិច្ចប្រជុំត្រីភាគីប្រចាំឆ្នាំ តាំងពីឆ្នាំ២០០៨ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ប៉ុន្តែ​វាត្រូវបានផ្អាក​វិញ ក្រោយផ្ទុះជំងឺរាតត្បាតកូវីដ១៩ ដែលធ្វើឲ្យពួកគេខកខានកិច្ចប្រជុំត្រីភាគីអស់រយៈពេល ៤ឆ្នាំ៕