ពិធីអាពាហ៍ពិពាហ៍កូនស្រីថៅកែក្រុមហ៊ុន មីជាតិ លោកស្រីអ្នកឧកញ៉ា ជឹង សុគន្ធាវី និងឧកញ៉ា ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយកូនប្រុសឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំឡើងយ៉ាងអធិកអធមទៅតាមបវេណីខ្មែរ ដោយលោកមេបាប្រុសស្រីទាំងសងខាងចូលរួមជាកិត្តិយសយ៉ាងច្រើនកុះករ។
ពិធីអាពាហ៍ពិពាហ៍គូស្វាមីភរិយាថ្មីនេះកូនប្រុសឈ្មោះ អូន ព័ន្ធមុនីរាជ និងកូនស្រីឈ្មោះ ឡាវ ជៀជីន (ហៅជូលីន) ជាចៅស្រីរបស់លោកស្រីអ្នកឧកញ៉ា ជឹង សុភាព ហៅយាយភូ និងអ្នកឧកញ៉ា ឡាវ ម៉េង ឃីន។
ពិធីមង្គលការរវាងកូនប្រុសស្រីថ្នាក់ដឹកនាំកំពូល និងក្រុមគ្រួសារអភិជនដ៏ធំនាចុងឆ្នាំនេះ ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ព្រមទាំងថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិភិបាលកម្ពុជា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
សូមទស្សនារូបភាពខាងក្រោម៖