មហាសេដ្ឋីចិន លោក Lei Jun ដែលជាសហស្ថាបនិកក្រុមហ៊ុនផលិតទូរស័ព្ទ Xiaomi Corp បានធ្វើការបរិច្ចាគទឹកប្រាក់ដ៏ច្រើនសន្ធឹក ទៅកាន់អតីតសកលវិទ្យាល័យរបស់ខ្លួន គឺ Wuhan University។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា លោក Lei បានបរិច្ចាគទឹកប្រាក់ ១,៣ពាន់លានដុល្លារ ឬប្រហែល ១៨២លានដុល្លារ ខណៈវាគឺជាការបរិច្ចាគទឹកប្រាក់ ច្រើនបំផុតពីអតីតសិស្សនៅសកលវិទ្យាល័យមួយនេះ។
ទឹកប្រាក់ដែលមហាសេដ្ឋីចិន បានបរិច្ចាគនេះ នឹងយកទៅប្រើប្រាស់សម្រាប់ការច្នៃប្រឌិតថ្មីៗ នៃវិស័យបច្ចេកវិទ្យា ការអភិវឌ្ឍន៍នានា និងការស្រាវជ្រាវ ដែលកាន់តែផ្ដល់ភាពងាយស្រួលសម្រាប់សិស្សានុសិស្ស ដែលសិក្សានៅទីនោះ។
សូមជម្រាបដែរថា បច្ចុប្បន្ន លោក Lei គឺមានទ្រព្យសម្បត្តិប្រហែល ១៤,៣ពាន់លានដុល្លារ ខណៈប្រភពចំណូលរបស់លោកគឺបានមកពីក្រុមហ៊ុនធំៗដូចជា Xiaomi និង Kingsoft ជាដើម៕