ពិធីមង្គលការកូនអភិបាលរាជធានីភ្នំពេញ និងកូនរដ្ឋមន្រ្តីបរិស្ថាន សុទ្ធថ្នាក់ដឹកនាំកំពូល អ្នកឧកញ៉ា ឧកញ៉ាអញ្ជើញចូលរួម

សង្គម​ និង​សេដ្ឋកិច្ច

នៅចុងឆ្នាំ២០២៣នេះ ពិធីអាពាហ៍ពិពាហ៍ក្រុមគ្រួសារជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកឧកញ៉ា ឧកញ៉ា បានចាប់ផ្តើមរៀបចំឡើងជាច្រើនរោងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទឹ២៩ ខែវិច្ឆិកានេះ កូនប្រុសស្រីថ្នាក់ដឹកនាំមួយគូរបានរៀបចំឡើងយ៉ាងអធិកអធមទៅប្រពៃណីទម្លាប់ខ្មែរ គឺកូនស្រីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងកូនប្រុសលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

ពិធីរៀបអាពាហ៍ពិពាហ៍ដ៏ធំនេះកូនប្រុសនាម អ៊ាង និតិភព ដេនីស កូនស្រីនាម ឃួង ស៉ីណាម៉ាលីន ដែលមានការអញ្ជើញចូលរួមពីលោកមេបាចាស់ទុំទាំងសងខាង។ ក្នុងនោះក៏មានវត្តមានសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត,​សម្តេចវិបុលសេនាភក្តី សាយ ឈុំ​ ប្រធានព្រឹទ្ធសភា និងលោកជំទាវ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ថ្នាកដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា អ្នកឧកញ់ា ឧកញ៉ា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

សូមជម្រាបជូនថា កញ្ញា ឃួង ស៊ីណាម៉ាលីន ទើបទទួលបានមេដាយមាស ប្រាក់ និងពាន់រង្វាន់ពីកម្មវិធីលំដាប់ពិភពលោក (World Scholar’s Cup) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ចំណែកកូនប្រុស លោក អ៊ាង និតិភពដេនីស ទើបទទួល​សញ្ញាបត្រ​ថ្នាក់​អនុបណ្ឌិត​ផ្នែក​សិក្សា​អន្តរជាតិ និង​ការទូត (Masters of International Studies and Diplomacy) នៅ​សាកលវិទ្យាល័យ​ SOAS University of London នៃ​ចក្រភព​អង់គ្លេស ​​កាល​ពី​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២២។

លោក អ៊ាង និតិភពដេនីស បាន​ចូលរោង​សិរីមង្គល​ពិធី​ចូលចែចូវ​​ជាមួយ​​អនាគត​ភរិយា​របស់​ខ្លួន កញ្ញា ឃួន ស៊ីណា​ម៉ាលីន កាល​ពី​ថ្ងៃទី​០៦ ខែមិនា ឆ្នាំ២០២២៕ 

សូមទស្សនភាពខាងក្រោម៖