Elon Musk ទាត់ចោលការអញ្ជើញពីក្រុមហាម៉ាស សម្រាប់ទស្សនកិច្ចនៅតំបន់កាហ្សា

អន្តរជាតិ

ក្រុមសកម្មប្រយុទ្ធហាម៉ាសបានធ្វើការអញ្ជើញមហាសេដ្ឋីពិភពលោក Elon Musk សម្រាប់ដំណើរទស្សនកិច្ចទៅកាន់តំបន់កាហ្សា ប៉ុន្តែមេធំ Tesla បានច្រានចោលសំណើ​មួយនេះភ្លាមៗ ពេលទទួលបានដំណឹង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន MSN បានបង្ហាញថា លោក Elon Musk បានបង្ហោះសារលើបណ្ដាញសង្គម X ថា ពេលវេលានេះមិនសាកសម សម្រាប់លោក​បំពេញទស្សនកិច្ចនៅតំបន់កាហ្សាឡើយ ដោយសារវាមានហានិភ័យខ្ពស់ ដល់សុវត្ថិភាព​របស់លោក។

គួររំលឹកដែរថា មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស លោក Osama Hamdan បានអញ្ជើញលោក Elon Musk ទៅបំពេញទស្សនកិច្ចនៅតំបន់កាហ្សា ដើម្បីបង្ហាញឲ្យឃើញកាន់តែច្បាស់ ពីអ្វីដែលលោក Hamdan អះអាងថាការសម្លាប់រង្គាល នៅទីនោះគឺជាស្នាដៃរបស់កងទ័ពអ៊ីស្រាអែល៕