អតីតនាយករដ្ឋមន្ត្រីថៃ ទទួលបានការតែងតាំងមុខតំណែងថ្មី ពីព្រះមហាក្សត្រ

អន្តរជាតិ

យោងតាមកាសែត Royal Gazette បានប្រកាសកាលពីថ្ងៃទី២៩ ខែវិច្ឆិកាថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានតែងតាំងជាសមាជិកនៃក្រុមប្រឹក្សារបស់ព្រះមហាក្សត្រដ៏មានអំណាច Maha Vajiralongkorn ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Straits Times ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាសែតដដែលបានឲ្យដឹងថា៖ តាមរយៈអំណាចនៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រថៃ ព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំងលោក ប្រាយុទ្ធ ចាន់អូចា ជាសមាជិកនៃក្រុមប្រឹក្សាព្រះមហាក្សត្រ ចាប់ពីថ្ងៃព្រហស្បតិ៍ទី៣០ ខែវិច្ឆិកាតទៅ។ 

សេចក្តីជូនដំណឹងនេះបានបន្ថែមទៀតថា ព្រះមហាក្សត្រសម្រេចតែងតាំងសមាជិកក្រុមប្រឹក្សាបន្ថែមមួយចំនួនទៀតផងដែរ។ 

យ៉ាងណាមិញ តំណែងជាទីប្រឹក្សាព្រះមហាក្សត្រនោះ ត្រូវបានបង្កើតឡើងក្នុងរជ្ជកាលព្រះបាទរាមាទី៥ (១៨៥៣-១៩១០) ។ ហើយម្យ៉ាងវិញទៀត តំណែងនេះក៏មានភារកិច្ចក្នុងការសម្របសម្រួលរវាងព្រះមហាក្សត្រ និងរដ្ឋាភិបាល សភា តុលាការយុត្តិធម៌ អង្គការឯកជន ក៏ដូចជាប្រជាពលរដ្ឋទាក់ទងនឹងបញ្ហា ដែលមានចែងក្នុងច្បាប់ពាក់ព័ន្ធផងដែរ។

គួររម្លឹកបន្ថែមថា លោក ប្រាយុទ្ធ ដែលជាអតីតអគ្គមេបញ្ជាការកងទ័ព គឺជាអ្នកកាន់អំណាចយូរអង្វែងមួយរូបនៅក្នុងនយោបាយថៃ ដោយបានឡើងកាន់អំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០១៤ ប៉ុន្តែត្រូវបានចាញ់ការបោះឆ្នោតឆ្នាំ ២០២៣ តាមរយៈការដឹកនាំគណបក្ស United Thai Nation (UTN) ៕