ឧកញ៉ា ជឹម សុខ ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង ព្រមទាំងលោកជំទាវ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នេះ បានចុះដោយផ្ទាល់ ឧបត្ថម្ភម៉ូតូហុងដាសេរីថ្មី មួយគ្រឿង និងថវិកា ១លានរៀល ដល់សិស្ស និទ្ទេសAម្នាក់ នៅខេត្តព្រៃវែង។
ការឧបត្ថម្ភម៉ូតូមួយគ្រឿង និងថវិកាដល់សិស្សស្រី សាំ ស្រីថន នាពេលនេះ គឺដើម្បីលើកទឹកចិត្តដល់សិស្ស ដែល ខិតខំសិក្សារៀនសូត្រ ពុះពារគ្រប់ឧបសគ្គទោះបីជានាងស្ថិតក្នុងគ្រួសារដែលមានជីវភាពលំបាក និងកំព្រា ឪពុក។
កញ្ញា សាំ ស្រីថន មានទីលំនៅ ស្ថិតក្នុងភូមិក្រសាំងចារ ឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ បច្ចុប្បន្ន សិស្សនិន្ទេស Aរូបនេះ រស់នៅជាមួយម្ដាយដែលជាស្រ្តីមេម៉ាយ និងបងប្អូនចំនួន ៦នាក់ ក្នុងជម្រក ដែល លំបាក និងខ្វះខាតខ្លាំង។
សូមជម្រាបជូនផងដែរថា ឧកញ៉ា ជឹម សុខ ជានិច្ចកាលតែងតែគិតពីសុខទុករបស់បងប្អូននៅខេត្តព្រៃវែង។ លោកឧកញ៉ា តែងទទួលបានការគាំទ្រនិងទុកចិត្តពីសំណាក់បងប្អូនអាជីវករ សេវាករ និងពាណិជ្ជករ និងបាន បោះឆ្នោតជូនលោក ឱ្យបន្តកាន់តួនាទីជាប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង ដើម្បីស្រូបទាញយកវិស័យឯកជន ទាំងក្នុងនិងក្រៅប្រទេស មកវិនិយោគ និងពង្រឹងវិស័យពាណិជ្ជកម្ម ក្នុងការផ្ដល់ឱកាសការងារ ជាច្រើនកន្លែង ដល់យុវជន ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចខេត្ត ក៏ដូចប្រទេសជាតិកាន់តែប្រសើរឡើងថែមទៀត៕
អត្ថបទ៖ សុកធា