អ្នកឧកញ៉ា សួរ វីរៈ អរគុណភរិយាដែលព្រមរួមវិថីជីវិតផ្តើមចេញពីដើមទុនត្រឹម ១ពាន់ដុល្លារ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ​​បាន​សម្តែង​ការ​ថ្លែង​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ឧត្តមភរិយា​របស់​លោក ដែល​ព្រម​​​រួម​​វិថី​ជីវិត​​ជាមួយ​គ្នា​នូវ​​គ្រប់​កាលៈទេសៈ ពិសេស​គឺ​ការ​ចាប់​​​ផ្តើម​រក​ស៊ី​ពី​ដើម​ទុន​ត្រឹម ១០០០​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​ ១៩ឆ្នាំ កាលពី​ថ្ងៃទី០២ ខែធ្នូ ​​អ្នកឧកញ៉ា បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​ថា៖ ” អរគុណ​ឧត្តមភរិយា​ដែលតែងតែដើរតួជា ប្រពន្ធ ជាម្តាយ ជាកូនប្រសារដ៏សែនល្អមើលថែគ្រួសារដ៏តូចមួយនេះ។ អរគុណដែលតែងតែនៅក្បែរ មើលថែ គាំទ្ររាល់ការសម្រេចចិត្ត គ្រប់កាល:ទេស:មិនថាមានឧបសគ្គអ្វី​ក៏​ដោយ។ អរគុណ​ដែលព្រមទទួលយកវិថីជីវិត ​ដែលផ្តើមចេញពីលុយ ១ពាន់​ដុល្លារ​ ទាំងមិនដឹងថា​មានរឿងអ្វីកើត​ឡើងថ្ងៃ​មុខ”។

អ្នកឧកញ៉ា បាន​បន្ថែម​ថា មកដល់ថ្ងៃនេះ លោក​ក៏នៅតែអរគុណ​ដល់​ភរិយា​ដែលនៅតែយល់ព្រម​គាំទ្រឱ្យ​លោក​បន្តអាជីវកម្មក្នុងភាពជាថ្នាក់ដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបានចូលរួមជាថ្នាក់ដឹកនាំ​គ្រប់​អាជីវកម្ម​ទាំងអស់។

សូម​ជម្រាប​ថា បច្ចុប្បន្ន​អ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស និង​ជា​ម្ចាស់រីសត ជា​ច្រើនកន្លែង រួមទាំង​ កោះស្តេចរីសត, កោះអភិជន រីសត, ភីដូម៉ា រីសត (Pidoma Resort) និង​ឧទ្យានបោះតង់​គិរីរម្យ​ ព្រមទាំងរីសត ជាច្រើនកន្លែងទៀត។ លោក​ត្រូវ​បាន​ព្រះមហាក្សត្រ ត្រាស់បង្គាប់​ផ្តល់​គោរមងារ​ជា «អ្នកឧកញ៉ា» កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ២០២៣។ ​អ្នកឧកញ៉ា សួរ វីរៈ ក៏​ជា​សមាជិក​ថ្មី នៃ​សភាពាណិជ្ជកម្ម​កម្ពុជា៕