វៀតណាមនាំចេញផ្លែទុរេន បានទឹកប្រាក់ប្រហែល ២ពាន់លានដុល្លារ

អន្តរជាតិ

ការនាំចេញផ្លែទុរេនរបស់ប្រទេសវៀតណាម កំពុងត្រូវប៉ាន់ខ្លាំង ពោលត្រឹមរយៈពេល ១០ខែដំបូងនៃឆ្នាំនេះ វៀតណាមទទួលបានទឹកប្រាក់ប្រហែល ២,១ពាន់លានដុល្លារ ពីការនាំចេញផ្លែឈើមួយប្រភេទនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា ការនាំចេញផ្លែទុរេនដ៏ច្រើន​របស់វៀតណាម គឺដោយសារផ្លែទុរេនកំពុងមានទីផ្សារខ្លាំងនៅប្រទេសចិន ខណៈក្នុងចំណោម​ផ្លែឈើដែលនាំចេញទាំងអស់របស់វៀតណាម ផ្លែទុរេនមានរហូតដល់ ៥១%ឯណោះ។

ក្នុងនោះផងដែរ ប្រទេសចិនសឹងតែជាអ្នកម៉ៅដាច់ការទិញទុរេនពីវៀតណាមទៅហើយ ពោលពួកគេទិញទុរេននាំចេញរបស់វៀតណាម ៩៧% សរុបជាទឹកប្រាក់ ១,៩ពាន់លានដុល្លារ ខណៈសាធារណរដ្ឋឆេក ទិញប្រមាណ ១០លានដុល្លារ។

សូមជម្រាបបន្ថែមថា បច្ចុប្បន្ន វៀតណាមកំពុងប្រជែងជាមួយប្រទេសថៃ ក្នុងនាមជាអ្នកផ្គត់ផ្គង់​ទុរេនធំបំផុត សម្រាប់ប្រទេសចិន ខណៈប្រជាពលរដ្ឋក្នុងស្រុកក៏កំពុងសម្រុក​ដាំទុរេនច្រើនជាងមុន ដោយផ្ទៃដីនៃការដាំដំណាំមួយនេះ កើនពី ៩២ ០០០ហិកតា ក្នុងឆ្នាំ២០១០ មកដល់ ១៣១ ០០០ហិកតា គិតត្រឹមឆ្នាំ២០២៣នេះ៕