ព្រះរាជអាជ្ញា ICC ទទូចឲ្យអ៊ីស្រាអែល និងក្រុមហាម៉ាស គោរពច្បាប់អន្តរជាតិ

អន្តរជាតិ

ព្រះរាជអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC លោក Karim Khan បានអំពាវនាវឲ្យ​ប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស គោរពតាមច្បាប់អន្តរជាតិ និងអនុញ្ញាត​ឲ្យមានការបញ្ជូន​ជំនួយមនុស្សធម៌ទៅកាន់ប្រជាជននៅតំបន់កាហ្សា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Retuers។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Khan បានបំពេញទស្សនកិច្ចរយៈពេល ៤ថ្ងៃ ទៅកាន់ទីតាំងសង្គ្រាមផ្ទាល់ និងបានទទូច​ឲ្យភាគីទាំងសងខាង ត្រូវតែបង្កើតនូវច្រករបៀង សម្រាប់ផ្ដល់ជំនួយមនុស្សធម៌ ដែលស្របទៅតាមច្បាប់អន្តរជាតិ។

“តាមច្បាប់អន្តរជាតិ ការផ្ដល់ជំនួយមនុស្សធម៌គឺជារឿងដែលត្រូវតែអនុញ្ញាត។ ជនស៊ីវិលទាំងអស់ត្រូវតែទទួលបាននូវស្បៀងអាហារ និងថ្នាំសង្កូវ ដោយគ្មានការពន្យារពេល និងធានាឲ្យបាននូវចំនួនផ្គត់ផ្គង់គ្រប់គ្រាន់”។ នេះបើសម្ដីរបស់លោក Khan បាននិយាយ។

ព្រះរាជអាជ្ញារូបនេះ​សង្កត់ធ្ងន់ទៀតថា៖ ភាគីទាំងអស់ត្រូវតែគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ឲ្យខាងតែបាន បើមិនដូច្នោះទេ អ្នកកុំហ៊ានត្អូញត្អែរឲ្យសោះ នៅពេលដែលពួកខ្ញុំចាប់ផ្ដើមប្រើធម៌ក្ដៅ។

សូមជម្រាបបន្ថែមថា លោក Karim Khan ក៏បានដាក់សំណើជួយដល់តុលាការអ៊ីស្រាអែល ក្នុងការស្រាវជ្រាវលើបទឧក្រិដ្ឋ ដែលបង្កឡើងដោយក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា បើទោះជាប្រទេសមួយនេះមិនមែនជាសមាជិករបស់ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ​ក្ដី៕