មេដឹកនាំចិនសន្យាពង្រឹងទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅ ជាមួយបេឡារុស

អន្តរជាតិ

បន្ទាប់ពីជួបជជែកគ្នាជាមួយប្រធានាធិបតីបេឡារុស លោក Alexander Lukashenko នាថ្ងៃទី០៤ ខែធ្នូ មេដឹកនាំកំពូលចិនលោក ស៊ី ជិនពីង បានបង្ហើបប្រាប់បណ្ដាញសារព័ត៌មានថា ប្រទេសចិន​នឹងយល់ព្រមបន្ត និងពង្រឹងភាពជាដៃគូជាមួយបេឡារុសឲ្យកាន់តែស៊ីជម្រៅជាងមុនថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ប្រទេសចិនមានឆន្ទៈក្នុងការបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយបេឡារុស្សក្នុងយន្តការពហុភាគី ដូចជាអង្គការសហប្រជាជាតិ និងអង្គការសហប្រតិបត្តិការសៀងហៃ។

បន្ថែមពីនោះ បុរសខ្លាំងរដ្ឋចិនក៏បានប្រាប់ទៅកាន់មេដឹកនាំប្រទេសបេឡារុសថា ប្រទេសទាំង២ គួរតែកែលម្អការសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏ដូចជាការផ្លាស់ប្តូរប្រជាជន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍នានា។

ជម្រាបបន្ថែមថា មេដឹកនាំចិនក៏បាននិយាយផងដែរថា ទីក្រុងប៉េកាំង និងប្រទេសអឺរ៉ុបខាងកើតគួរតែអនុវត្តគម្រោងដូចជាសួនឧស្សាហកម្មចិន-បេឡារុស្ស និងជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្មជាដើម៕