Erenhot ដែលជាកំពង់ផែផ្លូវគោកដ៏ធំបំផុតមួយនៅព្រំដែនរវាងចិន និងម៉ុងហ្គោលី ត្រូវបានអ្នកដំណើរក្នុង និងក្រៅប្រទេសជិត ១,៣៣ លាននាក់ឆ្លងកាត់ ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៣ នេះ។ នេះបើតាមការចុះផ្សាយពីប្រភពសារព័ត៌មាន China Daily ។
យោងតាមស្ថានីយត្រួតពិនិត្យព្រំដែនច្រកចេញចូលរបស់កំពង់ផែបានបង្ហាញថា នៅក្នុងអំឡុងពេល ១១ ខែដូចគ្នា យានយន្តប្រហែល ១៦៩ ០០០ គ្រឿងបានធ្វើដំណើរឆ្លងកាត់កំពង់ផែដីគោកនេះ។
ជាមួយគ្នា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពាណិជ្ជកម្មទ្វេភាគីរវាងចិន និងម៉ុងហ្គោលី ក៏មានការកើនឡើងជាលំដាប់់ផងដែរ។
តួយ៉ាង នៅក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ មានតម្លៃសរុប ១២,២ ពាន់លានដុល្លារ កើនឡើង ៣៤% បើធៀបនឹងឆ្នាំមុន ហើយវាបានកើនឡើង ៦២,៦% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០២៣ ដោយរក្សាបាននូវសន្ទុះកំណើនដ៏រឹងមាំ នេះបើយោងតាមទិន្នន័យផ្លូវការ៕