រុស្សី និងអ៊ីរ៉ង់ចុះកិច្ចព្រមព្រៀងរួមគ្នា ប្រឆាំងនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក 

អន្តរជាតិ

រុស្ស៊ី និងអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃអង្គារ ដើម្បីប្រឆាំងនឹងទណ្ឌកម្មឯកតោភាគីដែលដាក់ចេញដោយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយនៅមុនកិច្ចប្រជុំជាមួយសមភាគីអ៊ីរ៉ង់លោក Hossein Amir-Abdollahian នៅទីក្រុងមូស្គូថា៖ យើងបានចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីយុទ្ធសាស្ត្រ ក៏ដូចជាមធ្យោបាយដើម្បីទប់ទល់ កាត់បន្ថយ និងទូទាត់ត្រឡប់ទៅវិញចំពោះផលវិបាកអវិជ្ជមាននៃវិធានការបង្ខិតបង្ខំឯកតោភាគី។ 

លោក Lavrov បានបន្ថែមទៀតថា កិច្ចព្រមព្រៀងនេះគឺជាជំហានដ៏សំខាន់មួយ ដើម្បីបង្កើនការសម្របសម្រួលនៃកិច្ចខិតខំប្រឹងប្រែង ដោយសមាជិកនៃសហគមន៍ពិភពលោកដើម្បីយកឈ្នះលើទណ្ឌកម្មខុសច្បាប់។ មួយវិញទៀត លោកក៏បានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថា បានប្រើប្រាស់យុទ្ធសាស្ត្រដាក់ទណ្ឌកម្ម ជំនួសសកម្មភាពចរចារបែបលក្ខណៈកាទូត។ 

ជម្រាបផងដែរថា កិច្ចប្រជុំរវាងលោក Lavrov និង Amir-Abdollahian កើតឡើងបន្ទាប់ពីអ្នកការទូតទាំងពីរ បានចូលរួមក្នុងកិច្ចពិភាក្សាជាមួយរដ្ឋកាសព្យែនទាំងប្រាំ ដែលមានសមាជិកដូចជា រុស្ស៊ី អ៊ីរ៉ង់ អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន និងតួកម៉េនីស្ថាន៕