ត្រឹមរយ:ពេល ៩ខែដំបូងឆ្នាំនេះ ម៉ាឡេស៊ីអនុម័តការវិនិយោគសរុបជិត ៥០ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមទីភ្នាក់ងារជំរុញការវិនិយោគរបស់រដ្ឋាភិបាល បានប្រកាសនៅថ្ងៃពុធនេះថា ប្រទេសម៉ាឡេស៊ី បានធ្វើការអនុម័តទៅលើគម្រោងនៃការវិនិយោគបានចំនួន ២២៥ពាន់លានរីងហ្គីត (៤៨,១៨ពាន់លានដុល្លារ) ក្នុងរយ:ពេល ៩ខែដំបូងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Tengku Zafrul Aziz មានប្រសាសន៍ថា​ ជុំវិញគម្រោងវិនិយោគដែលរដ្ឋាភិបាលបានអនុម័តនេះ ភាគច្រើនកើតឡើងនៅក្នុង​វិស័យ​សេវាកម្ម ផលិតកម្ម និង​វិស័យ​ចម្បងផ្សេងទៀត គិត​ចាប់ពី​ខែមករា​ដល់​ខែកញ្ញា​ឆ្នាំ​នេះ​។

លោក Tengku Zafrul បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃនេះថា ៖ “ការវិនិយោគនេះត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារចំនួន ៨៩ ៤៩៥ កន្លែងឯណោះ ដែលនេះបានបង្ហាញពីភាពធន់របស់ម៉ាឡេស៊ី ចំពេលមានភាពមិនច្បាស់លាស់ជាសកល នៅក្នុងឧស្សាហកម្មចម្រុះ” ។

រដ្ឋមន្ត្រីរូបនេះ បានបន្ថែមឲ្យដឹងទៀតថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) បង្កើតបានដល់ទៅ ៥៥,៩% ឯណោះ នៃការវិនិយោគសរុបដែលត្រូវបានអនុម័ត ខណ:ពេលដែលប្រទេសហូឡង់ បានក្លាយជាប្រភពនាំមុខគេនៃការវិនិយោគផ្ទាល់ពីបរទេសសម្រាប់ម៉ាឡេស៊ី ។

ទន្ទឹមនឹងនេះ លោក Tengku Zafrul បាននិយាយថា ការវិនិយោគផ្ទាល់ក្នុងស្រុក បានរួមចំណែកចំនួន ៩៩,៣ពាន់លានរីងហ្គីត ឬ ៤៤,១% នៃការវិនិយោគសរុបដែលត្រូវបានអនុម័ត៕