អង្គការយូណេស្កូ ប្រកាសដាក់បញ្ចូលបុណ្យសង្ក្រាន្តថៃ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីជាផ្លូវការ 

អន្តរជាតិ

នាថ្ងៃទី៦ ខែធ្នូ អង្គការយូណេស្កូ បានប្រកាសសម្រេចដាក់បញ្ចូលពិធីបុណ្យសង្ក្រាន្តរបស់ប្រទេសថៃ ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិជាផ្លូវការ ខណៈដែលព្រឹត្តិការណ៍អបអរសាទរនៃជោគជ័យនេះ នឹងប្រព្រឹត្តឡើងនៅទីក្រុងបាងកក នាព្រឹកថ្ងៃព្រហស្បតិ៍។នេះបើតាមការចុះផ្សាយពីប្រភពសារព័ត៌មាន The Nation ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សង្ក្រាន្តរបស់ប្រទេសថៃត្រូវបានគេស្គាល់តាមរយៈប្រពៃណីនៃការបាញ់ទឹកដាក់គ្នា ដែលជានិមិត្តនៃការសម្អាតកាយ។ ម្យ៉ាងវិញទៀត វាជាពេលវេលានៃការជួបជុំ ក៏ដូចជាពេលវេលាសាកសមបំផុត ក្នុងការគោរពប្រតិបត្តិចំពោះចាស់ទុំ ប្រគេនទេយ្យទានដល់ព្រះសង្ឃ និងជួបជុំទទួលទានអាហារប្រពៃណី។ 

យ៉ាងណាមិញ បុណ្យសង្ក្រាន្តថៃតែងតែត្រូវបានគេប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសាជារៀងរាល់ឆ្នាំ។ ក៏ប៉ុន្តែនៅឆ្នាំក្រោយឯណោះវិញ រដ្ឋាភិបាលគ្រោងនឹងបន្ថែមចំនួនថ្ងៃប្រារព្ធពិធីនេះ ឲ្យបានពេញមួយខែមេសាតែម្តង ដោយហេតុដើម្បីឲ្យបុណ្យសង្ក្រាន្តក្លាយជាពិធីបុណ្យដ៏ល្អបំផុតមួយនៅលើពិភពលោក ណាមួយដើម្បីអាចទាញរកចំណូលបានមួយផ្នែកជូនដល់សេដ្ឋកិច្ចប្រទេសផងដែរ៕