Real Hope Condo ក្រុមហ៊ុនសាងសង់ខុនដូរ ក្នុងតំបន់ដ៏មានសក្ដានុពល ចំកណ្ដាលបេះដូងរាជធានីភ្នំពេញ របស់លោកជំទាវ គឹម សុធារិទ្ធិ ទទួលការចាប់អារម្មណ៍ជាខ្លាំង ក្រោយពេលលោកជំទាវម្ចាស់គម្រោង បង្ហើបពីប្រូម៉ូសិន បង់ប្រាក់ដ៏ពិសេសមិនធ្លាប់មាន ជាមួយការផ្ដល់ជូនប្លង់រឹងខុនដូរភ្លាមៗ និងមានសុភាពភាពអស់មួយជីវិត។
ផ្ដល់បទសម្ភាសន៍ជាមួយឧកញ៉ាញូស៍ នៅសាលតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ស្ថិតក្នុងអគារពិព័រណ៍កោះពេជ្រ លោកជំទាវ គឹម សុធារិទ្ធិ នាយកប្រតិបត្តិ ក្រុមហ៊ុន ហ័រតេង (ខេមបូឌា) អ៉ិនវេសមេន ឯ.ក និងជាម្ចាស់គម្រោងReal Hope Condo ផ្ទាល់ បានលើកឡើងថា Real Hope Condo មានទីតាំងស្ថិតនៅកែងនឹងស្តុបបូកគោ បណ្តោយផ្លូវលេខ ៩៥ អាគារលេខ ៧៨ ម្ដុំបឹងកេងកង។ បច្ចុប្បន្នបានសាងសង់សម្រេច៩០%ហើយ។
អគារខុនដូរថ្មីស្រឡាងមួយនេះ បានបំបែកប្លង់រឹងសម្រាប់ប្រគល់ជូនអតិថិជនដែលបង់ផ្ដាច់ចំនួន២៣១ប្លង់ហើយ។ ទាំងជនជាតិខ្មែរ និងជនបរទេស Real Hope Condo នឹងផ្ដល់សិទ្ធិសេរីភាពក្នុងការទិញខុនដូរបានស្មើគ្នា បង់ផ្ដាច់បានបង់ប្លង់រឹងភ្លាមៗ មិនចាំស្អែកនោះទេ។ ជាពិសេសផ្ដល់ជូនតម្លៃសមរម្យជាងគេក្នុងតំបន់ និងលក្ខខណ្ឌបង់ប្រាក់មានការបត់បែនតាមការចរចារបស់អតិថិជន។ កាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៀតនោះ សម្រាប់និស្សិតដែលមកបន្តការសិក្សានៅរាជធានីភ្នំពេញ ក៏អាចទទួលបានលក្ខខណ្ឌបង់រំលោះចូលស្នាក់នៅបានផងដែរ។
លោកជំទាវបានបន្តថា អតិថិជន មានជម្រើសបង់ប្រាក់មុនត្រឹម១០% គឺមានសិទ្ធិកាន់សោចូលនៅបានហើយ។ Real Hope Condo ក្នុងមួយយូនីតត្រឹមតែជាង៦ម៉ឺនដុល្លារប៉ុណ្ណោះ។
Real Hope Condo មានចំណុចពិសេស២យ៉ាងធំៗ ដែលបាននឹងកំពុងធ្វើឱ្យកក្រើកក្នុងវិស័យអចលនទ្រព្យនេះ គឺទី១ មានបំបែកប្លង់កម្មសិទ្ធតាមយូនីត នីមួយៗដែលអតិថិជនបានទិញ ដោយរស់នៅបានមួយជីវិត មិនមានលក្ខខណ្ឌរស់នៅបានតែ៩៩ឆ្នាំនោះទេ ព្រោះ Real Hope Condo សាងសង់ឡើងលើដីដែលជាកម្មសិទ្ធិរបស់ម្ចាស់គម្រោងផ្ទាល់។ ម្យ៉ាងទិញខុនដូរ Real Hope Condo មិនមានការព្រួយបារម្ភណាមួយកើតឡើងឡើយ ដូចជាបង់លុយរួចហើយមិនមានខុនដូររស់នៅ បញ្ហានេះនឹងមិនអាចកើតមានឡើងដាច់ខាត។ ទី២ Real Hope Condo មានទីតាំងស្ថិតនៅចំកណ្ដាលបេះដូងនៃសរាជធានីភ្នំពេញ ដែលជាតំបន់ប្រជុំជនដ៏មានសក្ដានុពលខ្លាំងបំផុត។ រីឯតម្លៃវិញ គឺធូរថ្លៃខ្លាំង អតិថិជនទិញហើយពិតជាមិនខកបំណង មួយយូនីតត្រឹមតែជាង៦ម៉ឺនដុល្លារ មានបន្ទប់ចំនួន ៣ប្រភេទ គឺបន្ទប់ Studio ,1Bedroom & 2Bedroom។
ម្ចាស់គម្រោង Real Hope Condo រូបនេះបន្តថា ទោះបីជា Real Hope Condo ស្ថិតក្នុងតំបន់សក្ដានុពលក៏ដោយ តម្លៃធានាថាសមរម្យ ដោយម្ចាស់ក្រុមហ៊ុនគិតគូរវែងឆ្ងាយដល់គ្រួសារដែលមានជីវភាពមធ្យមចង់រស់នៅក្នុងខុនដូរ ដោយបើកលក់ក្នុងមួយម៉ែត្រការ៉េត្រឹមតែ ១៩៥០ ដុល្លារ តែប៉ុណ្ណោះ។
ជាមួយគ្នានេះ ឧកញ៉ា ប៊ុនថុល ប៊ុនថង ដែលគ្រប់គ្នាស្គាល់ច្បាស់ឈ្មោះក្រៅថា Tommy ជាតំណាងរបស់គម្រោង Real Hope Condo បានបន្ថែមថា ត្បិតតែវិស័យខុនដូរនៅកម្ពុជា វិស័យសំណង់ វិស័យអចលនទ្រព្យ ទទួលរងនូវការប៉ះពាល់ខ្លះៗ ពីវិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិកូវីដ-១៩ នាពេលកន្លងមក ក៏វិនិយោគិន ក៏ដូចជាអ្នករកស៊ីលើវិស័យនេះ ព្យាយាមទប់លំនឹងរបស់ខ្លួនរហូតបានឆ្លងផុតដំណាក់កាលដ៏លំបាកលំបាកនេះផងដែរ។
លោកឧកញ៉ា បញ្ជាក់ថា តែបើទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ ក្នុងនាមជាម្ចាស់គម្រោង ដាច់ខាតត្រូវតែមានភាពច្បាស់លាស់ មានទំនួលខុសត្រូវ ហើយទោះក្នុងវិបត្តិសកលបែបនេះក៏ដោយ ក៏យើងអាចលក់បានដែរ។ ប្រទេសកាន់តែរីកចម្រើន តម្រូវការនៃជម្រក ឬគេហដ្ឋានសម្រាប់ស្នាក់នៅក៏មានការកើនឡើង ព្រោះតែមានប្រជាជនកាន់តែច្រើនឡើងៗ ។ Real Hope Condo បានចាប់កំណើតក្នុងពេលកម្ពុជាជួបនូវវិបត្តិជំងឺរាតត្បាត ដើរដោយភាពជឿជាក់ ស្របតាមចក្ខុវិស័យមួយរបស់ខ្លួន ជាពិសេសបានចូលរួមជាមួយរាជរដ្ឋាភិបាល ផ្ដល់កន្លែងស្នាក់នៅ ដែលមានតម្លៃសមរម្យ ជូនទៅកាន់ប្រជាពលរដ្ឋ និងជនបរទេសដែលមានលទ្ធភាព ទិញខុនដូរស្នាក់នៅថែមទៀតផង។
សូមជម្រាបជូនថា ការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០២៣នេះ ធ្វើឡើងរយៈពេល៣ថ្ងៃ គឺគិតចាប់ថ្ងៃទី៦-៨ ខែធ្នូ ឆ្នាំ២០២៣ នៅអគារពាណិជ្ជកម្មកោះពេជ្រ មានការចូលរួមតាំងពិព័រណ៍ពីបណ្ដារក្រុមហ៊ុនទាំងក្នុងនិងក្រៅប្រទេស សរុប១៣៣ក្រុមហ៊ុន មានផលិតផលជាង១០០០ប្រភេទ៕